អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

កិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលការងារឆ្នាំ២០២១ និងអនុម័តផែនការឆ្នាំ២០២២ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (អ.ក.ជ.ប.អ.) បានបើកកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលការងារឆ្នាំ២០២១ និងអនុម័តផែនការឆ្នាំ២០២២ របស់ អ.ក.ជ.ប.អ. ក្រោមអធិបតីភាព ឯកឧត្តម គួច សុមាន អគ្គលេខាធិការ។
កិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពការងារកាលពីឆ្នាំ២០២១ នៃការអនុវត្តផែនការសកម្មភាពរបស់ អ.ក.ជ.ប.អ. និងលើកឡើងអំពីបញ្ហាប្រឈម និងដំណោះស្រាយរបស់ផ្នែកនីមួយៗ ដើម្បីដាក់ចេញនូវទិសដៅអាទិភាពសម្រាប់អនុវត្តការងារបន្តនៅឆ្នាំ២០២២ សំដៅបង្កើនប្រសិទ្ធភាពការងារ ស្របទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣។

Related posts

#ប្រកាស លេខ២៤៧/២២ ក.ប/ប្រ.ក.ខ.ល ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣

Admin

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) រៀបចំវគ្គបណ្តុះបណ្តាលអនឡាញ ស្តីពីជំនាញទន់ (Soft Skill) សម្រាប់យុវជន

Admin

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំ សិក្ខាសាលាស្តីពី “ការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព”

Admin