អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) រៀបចំវគ្គបណ្តុះបណ្តាលអនឡាញ ស្តីពីជំនាញទន់ (Soft Skill) សម្រាប់យុវជន

នាថ្ងៃទី24 ខែសីហា ឆ្នាំ2021 អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) រៀបចំវគ្គបណ្តុះបណ្តាលអនឡាញ ស្តីពីជំនាញទន់ (Soft Skill) សម្រាប់យុវជន។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីផ្តល់ជាចំណេះដឹងបន្ថែមដល់សិក្ខាកាមឱ្យយល់កាន់តែច្បាស់អំពីជំនាញទន់ និងអត្ថប្រយោជន៍នៃជំនាញទន់ក្នុងការដោះស្រាយបញ្ហា ការទំនាក់ទំនង និងការបំពេញការងារជាក្រុម នឹងសម្រាប់យកទៅអនុវត្តក្នុងអង្គភាព ឬកន្លែងដែលខ្លួនធ្វើការប្រកបដោយទំនុកចិត្ត។ សិក្ខាកាមចូលរួមសរុបមានចំនួន 21នាក់ ក្នុងនោះស្រី 13នាក់ ដែលជាយុវជនទើបបញ្ចប់ការសិក្សា និងកំពុងធ្វើការស្ម័គ្រចិត្តនៅតាមអង្គភាពនានា៕

Related posts

កិច្ចប្រជុំស្តីពីការពិនិត្យពិភាក្សា​លើ​សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី២ ឆ្នាំ២០២៤ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

Admin

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជក កម្មករ សម្រាប់ឆ្នាំ២០២៣។

Admin

អ.ក.ជ.ប.អ. បានបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ និងបង្ហាញពីលទ្ធផលនៃការវាយតម្លៃប្រចាំឆ្នាំ២០២២

Admin