អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

កិច្ចប្រជុំវាយតម្លៃកម្មវិធីសិក្ខាសាលា និងសិក្សាកិច្ចសហការបន្តរវាង អ.ក.ជ.ប.អ. និងសាកលវិទ្យាល័យកម្ពុជា

នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះ អ.ក.ជ.ប.អ. បានបើកកិច្ចប្រជុំវាយតម្លៃលើកម្មវិធីសិក្ខាសាលា និងសិក្សាកិច្ចសហការបន្ត រវាង អ.ក.ជ.ប.អ និងសាកលវិទ្យាល័យកម្ពុជា ក្រោមអធិបតីភាព លោក ប្រុញ សុភាណា អគ្គលេខាធិការរង នៃ អ.ក.ជ.ប.អ. និងលោកបណ្ឌិត ញ៉ សញ្ញេ អនុប្រធានទទួលបន្ទុកការិយាល័យសិក្សា នៃសាកលវិទ្យាល័យកម្ពុជា តាមប្រព័ន្ធអនឡាញ Zoom ក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ និង អ.ក.ជ.ប.អ. ព្រមទាំងបញ្ជៀបចំណេះដឹងដល់និស្សិត ពីមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចការងារ និងគោលនយោបាយជាតិសំខាន់ៗ ពាក់ព័ន្ធនឹងប្រាក់ឈ្នួលអប្បបរមា និងយន្តការនៃការកំណត់ប្រាក់ឈ្នួលអប្បបរមានៅក្នុងប្រទេសកម្ពុជា។

Related posts

កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២ ឆ្នាំទី១ លើកទី៣

Admin

វគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងស្ដីពីវិធីសាស្ត្រសរសេររបាយការណ៍ និងការរៀបចំលិខិតរដ្ឋបាល

Admin

សិក្ខាសាលាចែករំលែក ចំណេះដឹង បទពិសោធន៍ស្ដីពី «ការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត និងការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ» និង «ទស្សនៈវិស័យការងារ និង យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា»

Admin