អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

អ.ក.ជ.ប.អ. បានបើកកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលការងារឆ្នាំ២០២២ និងអនុម័តផែនការឆ្នាំ២០២៣

កិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលការងារឆ្នាំ២០២២ និងអនុម័តផែនការឆ្នាំ២០២៣ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (អ.ក.ជ.ប.អ.) បានបើកកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលការងារឆ្នាំ២០២២ និងអនុម័តផែនការឆ្នាំ២០២៣ របស់ អ.ក.ជ.ប.អ. ក្រោមអធិបតីភាព ឯកឧត្តម គួច សុមាន អគ្គលេខាធិការ។
កិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពការងារកាលពីឆ្នាំ២០២២ នៃការអនុវត្តផែនការសកម្មភាពរបស់ អ.ក.ជ.ប.អ. និងលើកឡើងអំពីបញ្ហាប្រឈម និងដំណោះស្រាយរបស់ផ្នែកនីមួយៗ ដើម្បីដាក់ចេញនូវទិសដៅអាទិភាពសម្រាប់អនុវត្តការងារបន្តនៅឆ្នាំ២០២៣ សំដៅបង្កើនប្រសិទ្ធភាពការងារ ស្របទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣។

Related posts

មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញផ្ទៃក្នុង ស្តីពី យុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិត ស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧

Admin

សូមអនុមោទនា! ពិធីបុណ្យមាឃបូជា

Admin

កិច្ចប្រជុំពិនិត្យ និងផ្តល់ការឯកភាពលើសេចក្តីព្រាងរបាយការណ៍ រដ្ឋាភិបាលសម្រាប់ «ការត្រួតពិនិត្យ គោលនយោបាយពាណិជ្ជកម្មលើកទី៣»

Admin