អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

អ.ក.ជ.ប.អ. និងសាកលវិទ្យាល័យវេស្ទើនបានរៀបចំសិក្ខាសាលាស្តីពី «លើកកម្ពស់ការយល់ដឹងការកំណត់ប្រាក់ឈ្នួលអប្បបរមាក្នុងប្រទេសកម្ពុជា»

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការជាមួយសាកលវិទ្យាល័យ Western University រៀបចំសិក្ខាសាលាស្តីពី «លើកកម្ពស់ការយល់ដឹងការកំណត់ប្រាក់ឈ្នួលអប្បបរមាក្នុងប្រទេសកម្ពុជា»ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងរបស់និស្សិតបន្ថែមអំពី ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារការងារកម្ពុជា ដែលនឹងត្រូវបានបង្ហាញដោយប្រើប្រាស់ទិន្នន័យចុងក្រោយ និងឆ្លុះបញ្ចាំងពីទ្រឹស្តីសេដ្ឋកិច្ចដែលបានសិក្សាកន្លងមក ក៏ដូចជាការអនុវត្តជាក់ស្តែង ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា តាមយន្តការត្រីភាគី បើទោះបីស្ថិតក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ក៏ដោយ កម្ពុជាជាប្រទេសតែមួយគត់ដែលមានកំណើនប្រាក់ឈ្នួលអប្បបរមា ២ឆ្នាំជាប់គ្នា ខណៈដែលប្រទេសជិតខាង និងប្រទេសជាគូរប្រកួតប្រជែងកម្ពុជាបានផ្អាកការដំឡើងប្រាក់ឈ្នួលអប្បបរមា។ ហើយសិក្ខាសាលានេះគឺជាសង្ខីភាពមួយបញ្ជាក់ពីការចូលរួមជាមួយវិស័យអប់រំ នឹងជាឱកាសថ្មីមួយសម្រាប់និសិ្សត ក្នុងការបង្កើនការយល់ដឹងបន្ថែមអំពីប្រាក់ឈ្នួល ប្រាក់ឈ្នួលអប្បបរមា និងយន្តការនៃការកំណត់ប្រាក់ឈ្នួលអប្បបរមា ឱ្យកាន់តែទូលំទូលាយ។

Related posts

អ.ក.ជ.ប.អ. បានបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ និងបង្ហាញពីលទ្ធផលនៃការវាយតម្លៃប្រចាំឆ្នាំ២០២២

Admin

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារបន្ត ខែមីនា ឆ្នាំ២០២៤

Admin

មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញផ្ទៃក្នុង ស្តីពី គោលនយោបាយជាតិមុខរបរ និងការងារឆ្នាំ២០១៥-២០២៥…

Admin