អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញផ្ទៃក្នុង ស្តីពី យុទ្ធសាស្រ្តបញ្ចកោណ ដែលធ្វើបទបង្ហាញដោយ លោក ថាច ជីតារ៉ូ ប្រធានផ្នែកស្តីទីផែនការ និងសហប្រតិបត្តិការ…….

នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញផ្ទៃក្នុង ស្តីពី យុទ្ធសាស្រ្តបញ្ចកោណ ដែលធ្វើបទបង្ហាញដោយ លោក ថាច ជីតារ៉ូ ប្រធានផ្នែកស្តីទីផែនការ និងសហប្រតិបត្តិការ ។

បទបង្ហាញនេះបានប្រព្រឹត្តទៅនៅបន្ទប់ប្រជុំ អ.ក.ជ.ប.អ. ដែលមានរបៀបវារៈដូចតទៅ៖
១. សមិទ្ធផលធំៗរយៈពេល ២៥ឆ្នាំ កន្លងមក-តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចបាននូវ សុខសន្តិភាពពេញលេខញ, ឯកភាពជាតិ និង ឯកភាពទឹកដីទាំងស្រុង
-បានអនុវត្តប្រកបដោយជោគជ័យនូវ យុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង ៤ ដំណាក់កាល
-កម្ពុជាបានប្រែទៅជាប្រទេសចំណូលមធ្យមកម្រិតទាប ជាមួយកំណើនសេដ្ឋកិច្ចខ្ពស់ និងការកាត់ បន្ថយភាពក្រីក្រ
-មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា បានប្រែប្រួលពីប្រទេសដែលពឹងផ្អែកស្ទើរទាំងស្រុង ទៅលើវិស័យកសិកម្មបែបប្រពៃណី ទៅជាប្រទេសមានមូលដ្ឋានសេដ្ឋកិច្ចទូលាយ
-កម្ពុជាបានក្លាយជាប្រទេសមានស្វ័យភាព និង ភាពម្ចាស់ការពេញលេញផ្នែកហិរញ្ញវត្ថុ
-ដួងព្រលឹងនៃមរតកសិល្បៈវប្បធម៍ខ្មែរត្រូវបានស្តារឡើងវិញ
-ការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
-ជោគជ័យនៃការទទួលធ្វើជាប្រធានអាស៊ានជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រ (បន្ទាប់ពី ២០០២ និង ២០១២)
-យុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង ៤ ដំណាក់កាល ត្រូវបានចាត់ទុកជាដំណាក់កាលមួយនៃការកសាងជាតិដែលទើបចេញពីសង្គ្រាម

២.ការសម្លឹងទៅមុខ ២៥ឆ្នាំ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០
-កម្ពុជាមានមហិច្ឆតាចង់លើកស្ទួយមោទនភាពជាតិមួយឱ្យរឹងមាំ, រស់រវើក, រុងរឿង និងមានវិបុលភាព ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ ២០៥០
-ប្រទេសមានចំណូលខ្ពស់ និងមានសេដ្ឋកិច្ចធន់រឹងមាំ, ប្រជាជន រស់នៅក្នុងសេចក្តីថ្លៃថ្នូរ សុភមង្គល និងទទួលបានការគាំពារសង្គមប្រកបដោយសមធម៌ ស្មើសិទ្ធិ ស្មើភាព
-ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ឆ្ពោះទៅសម្រេចឱ្យបាននូវ “ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០” ជាប្រទេសមានចំណូលខ្ពស់
-អាទិភាពគន្លឹះ ៥ គឺ : “មនុស្ស (ទី១), ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា (បន្តបន្ទាប់)” ជាពិសេស “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី ៤ និង ឬ បរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច។

៣. បញ្ចកោណយុទ្ធសាស្រ្ដ ទាំង ៥
១)ការអភិវឌ្ឍមូលធនមនុស្ស ដោយមានការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ការបណ្ដុះបណ្តាលជំនាញបច្ចេកទេស ការលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន

២)ការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ការបង្កើនភាពប្រគួតប្រជែង ដោយមានការអភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក, វិស័យថាមពល, វិស័យទឹកស្អាត និងវិស័យឌីជីថល ការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោត ការពង្រឹងប្រសិទ្ធភាព និងភាពទាក់ទាញនៃតំបន់សេដ្ឋកិច្ចពិសេសរួមបញ្ចូលនូវសួនឧស្សាហកម្ម, សួនកសិឧស្សាហកម្ម និងតំបន់ពាណិជ្ជកម្មសេរីក្នុងស្រុក ការនវានុវត្តយន្តការរញ្ញប្បទាន និងផលិតផលហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់ការវិនិយោគ

៣)ការអភិវឌ្ឍវិស័យឯកជន និងការងារ មានការអភិវឌ្ឍទីផ្សារការងារ ការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យម, ធុរកិច្ចថ្មី, សហគ្រិនភាព, និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការពង្រឹងភាពជាដៃគូវិស័យសាធារណៈ និងវិស័យឯកជន ការពង្រឹងការប្រកួតប្រជែង ការពង្រឹងប្រព័ន្ធធនាគារ និង វិស័យហិរញ្ញវត្ថុមិនមែនធនាគារ

៤)ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងបរិយាបន្ន ដោយមានការធ្វើបរមភាវូបនីយកម្មផលលាភប្រជាសាស្ត្រ, ការពង្រឹងភាពធន់ប្រជាសាស្ត្រ និងការលើកកម្ពស់សមភាពយេនឌ័រ ការគ្រប់គ្រងធនធានធម្មជាតិ, បេតិកភណ្ឌ វប្បធម៌ និង ទេសចរណ៍ ប្រកបដោយចីរភាព ការលើកស្ទួយ កសិកម្ម និង ការអភិវឌ្ឍជនបទ ការពង្រឹងការគ្រប់គ្រង និងការធ្វើ ទំនើបកម្មនគរូបនីយកម្ម ការធានាចីរភាពបរិស្ថាន និង ការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សេដ្ឋកិច្ចបៃតង

៥)ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ដោយការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល, ធុរកិច្ចឌីជីថល, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តឌីជីថល ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការកសាងភាពជឿទុកចិត្តលើប្រព័ន្ធ ឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ។

Related posts

អ.ក.ជ.ប.អ. និងអង្គការ ILO សហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំ និងការអនុវត្តគោលនយោបាយប្រាក់ឈ្នួលប្រកបដោយប្រសិទ្ធភាព”

Admin

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំប្រជុំពិភាក្សាជាមួយគណៈកម្មការទី៨ នៃព្រឹទ្ធសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ច្បាប់ស្តីពីការងារ

Admin

កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២ ឆ្នាំទី១ លើកទី៣

Admin