អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

គម្រោងប្រឹក្សាគោលនយោបាយវិស័ការងារ ឆ្នាំ២០២៣-២០២៥

រាជធានីភ្នំពេញ នាថ្ងៃទី២៦ ដល់២៧ ខែមេសា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ប្រតិភូសេវាការងារ និងមុខរបរកូរ៉េ Korea Labor and Employment Service (KLES) របស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានរៀបចំសិក្ខាសាលា និងពីធីចុះហត្ថលេខាជាផ្លូវការលើឯកសារកិច្ចព្រមព្រៀងការអនុវត្ត (Implementing Arrangement) កម្ពុជា-កូរ៉េ ស្តីពី “គម្រោងប្រឹក្សាគោលនយោបាយវិស័យការងារ ឆ្នាំ២០២៣-២០២៥” ក្រោមអធិបតីភាព លោកជំទាវ សុវណ្ណ សុវណ្ណារតន៍ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារអនុវត្តគម្រោងនេះ និងមានការចូលរួមពីតំណាងមកពី អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា, នាយកដ្ឋានអធិការកិច្ចការងារ, នាយកដ្ឋានវិវាទការងារ, នាយកដ្ឋានសហប្រតិបតិ្តការអន្តរជាតិ និងភាគីពាក់ព័ន្ធសរុបចំនួន ២៥នាក់។
គម្រោងប្រឹក្សាគោលនយោបាយវិស័ការងារ ឆ្នាំ២០២៣-២០២៥ នេះផ្តោតលើចំនុចសំខាន់ៗចំនួន៣ដូចជា៖
១. ប្រាក់ឈ្នួលអប្បបរមា
២. ការដោះស្រាយវិវាទ
៣. អធិការកិច្ចការងារ។
គម្រោងនេះផងដែរមានរយៈពេល៣ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។
លោកជំទាវរដ្ឋលេខាធិការ បានរំពឹងថានឹងទទួលបានបទពិសោធន៍ដែលរដ្ឋាភិបាលកូរ៉េ បានអនុវត្តកន្លងមក និងអនុសាសន៍ល្អៗពីការសិក្សារបស់អ្នកជំនាញការកូរ៉េ តាមរយៈការប្រឹក្សាយោបល់ សិក្ខាសាលា ទស្សនៈកិច្ចសិក្សា ហើយភាគីទាំងពីរបានប្តេជ្ញាចិត្តសហការឱ្យបានជិតស្និតដើម្បីអនុវត្តគម្រោងនេះឱ្យបានជោគជ័យក្នុងន័យបន្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យកានតែមានភាពល្អប្រសើរបន្ថែមទៀត។

Related posts

មន្រ្ដីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានចូលរួមកិច្ចប្រជុំ ស្តីពីការពិនិត្យ និងឆ្លើយតបនូវកម្រងសំណួរ (Questionnaires) ស្តីពីការវាយតម្ល បរិយាកាសធុរកិច្ច ក្នុងគម្រោង «ភាពរួចរាល់នៃធុរកិច្ច» (Business Ready ឬ B-READY) របស់ធនាគារពិភពលោក

Admin

មន្រ្ដី អ.ក.ជ.ប.អ. បានធ្វើបទបង្ហាញផ្ទៃក្នុង ស្តីពី ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨

Admin

សារលិខិតអបអរសាទរ និងគោរពជូនពរ ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជា “អនុប្រធានទី១​ ព្រឹទ្ធសភា”

Admin