អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

អ.ក.ជ.ប.អ. បានរៀបចំ សិក្ខាសាលាស្តីពី “បច្ចុប្បន្នភាពសេដ្ឋកិច្ច ទីផ្សារការងារ និងប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា” និង “ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ”

នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំ សិក្ខាសាលាស្តីពី “បច្ចុប្បន្នភាពសេដ្ឋកិច្ច ទីផ្សារការងារ និងប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា” និង “ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ” នៅសាលសហសិក្សា នៃសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមាននិស្សិតចូលរួមចំនួន១០០នាក់។

សមាសភាពគណៈអធិបតី និងគ្រូឧទ្ទេសរួមមាន៖
១.លោកសាស្រ្តារចារ្យ សាន ធា ប្រធានផ្នែកគ្រប់គ្រងរដ្ឋបាល នៃសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

២.លោក ខាន់ គឹមហ៊ួន មន្ត្រីផ្នែកសិក្សាស្រាវជ្រាវ ធ្វើបទបង្ហាញអំពី បច្ចុប្បន្នភាពសេដ្ឋកិច្ចទីផ្សារការងារ និងប្រាក់ឈ្នួលអប្បបរមា

៣.លោក ជិន ខិ អនុប្រធានមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ
នៃទីភ្នាក់ងារជាតិមុខរបរ និងការងារធ្វើបទបង្ហាញអំពី ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ

សិក្ខាសាលានេះ រៀបចំឡើងដើម្បីបង្កើនចំណេះដឹងបន្ថែមដល់និស្សិតអំពីបច្ចុប្បន្នភាព
សេដ្ឋកិច្ច ទីផ្សារការងារ ប្រាក់ឈ្នួល និងប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា, បច្ចុប្បន្នភាពអំពីការវិវឌ្ឍន៍ នៃប្រាក់ឈ្នួលអប្បបរមា និងយន្តការនៃការកំណត់យន្តការនៃការកំណត់ប្រាក់ឈ្នួលនៅកម្ពុជា,បង្កើនចំណេះដឹងអំពី ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ ដល់និស្សិត ដែលមានចំណាប់អារម្មណ៍ ឬកំពុងសិក្សាមុខជំនាញពាក់ព័ន្ធ។

Related posts

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

Admin

សេចក្ដីណែនាំលេខ 0២០/២៣ ស្តីពីការព្យួរកិច្ចសន្យាការងារកម្មករនិយោជិតធ្វើការនៅរោងចក្រក្នុងវិស័យវាយនភណ្ឌ

Admin

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

bun