អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

អ.ក.ជ.ប.អ. បានរៀបចំ សិក្ខាសាលាស្តីពី “បច្ចុប្បន្នភាពសេដ្ឋកិច្ច ទីផ្សារការងារ និងប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា” និង “ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ”

នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការជាមួយ
ទីភ្នាក់ងារជាតិមុខរបរ និងការងារ សសយកវិស័យការងារ និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ក្នុងការរៀបចំ សិក្ខាសាលាស្តីពី “បច្ចុប្បន្នភាពសេដ្ឋកិច្ច ទីផ្សារការងារ និងប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា” និង “ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ” នៅសាលសន្និសីទ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលមាននិស្សិតចូលរួមចំនួន១៤០នាក់។

សមាសភាពគណៈអធិបតី និងគ្រូឧទ្ទេសន៏រួមមាន៖
១.សាស្ត្រាចារ្យបណ្ឌិត សួស សោភា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប

២.លោក ខាន់ គឹមហ៊ួន មន្ត្រីផ្នែកសិក្សាស្រាវជ្រាវ ធ្វើបទបង្ហាញអំពី បច្ចុប្បន្នភាពសេដ្ឋកិច្ចទីផ្សារការងារ និងប្រាក់ឈ្នួលអប្បបរមា

៣.លោក ជិន ខិ អនុប្រធានមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ
នៃទីភ្នាក់ងារជាតិមុខរបរ និងការងារធ្វើបទបង្ហាញអំពី ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ

សិក្ខាសាលានេះ រៀបចំឡើងដើម្បីបង្កើនចំណេះដឹងបន្ថែមដល់និស្សិតអំពីបច្ចុប្បន្នភាពសេដ្ឋកិច្ច ទីផ្សារការងារ ប្រាក់ឈ្នួល និងប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា, បច្ចុប្បន្នភាពអំពីការវិវឌ្ឍន៍នៃប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា និងក្នុងតំបន់,បង្កើនចំណេះដឹងអំពីការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារនៅកម្ពុជា ដល់និស្សិត ដែលមានចំណាប់អារម្មណ៍ ឬកំពុងសិក្សាមុខជំនាញពាក់ព័ន្ធ។

Related posts

សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

Admin

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំប្រជុំពិភាក្សាជាមួយគណៈកម្មការទី៨ នៃព្រឹទ្ធសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ច្បាប់ស្តីពីការងារ

Admin

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅអនុវត្ដបន្ដខែឧសភា ឆ្នាំ២០២២ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

Admin