អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញផ្ទៃក្នុង ស្តីពី គោលនយោបាយអភិឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ដែលធ្វើបទបង្ហាញដោយ លោក ថាច ជីតារ៉ូ អនុប្រធានផ្នែកផែនការ និងសហប្រតិបត្តិការ……

នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញផ្ទៃក្នុង ស្តីពី គោលនយោបាយអភិឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ដែលធ្វើបទបង្ហាញដោយ លោក ថាច ជីតារ៉ូ អនុប្រធានផ្នែកផែនការ និងសហប្រតិបត្តិការ ។

បទបង្ហាញនេះបានប្រព្រឹត្តទៅនៅបន្ទប់ប្រជុំ អ.ក.ជ.ប.អ. ដែលមានរបៀបវារៈដូចតទៅ៖
១. ចក្ខុវិស័យ
-ជំរុញកែប្រែនិងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្ម អតិពលកម្មឈានទៅឧស្សាហកម្មផ្នែកលើជំនាញត្រឹមឆ្នាំ២០២៥
-ការតភ្ជាប់ទៅនឹងខ្សែចង្វាក់, តម្លៃសកល, សមាហរណកម្មទៅក្នុងបណ្ដាញ ផលិតកម្មតំបន់, និងការអភិវឌ្ឍកន្សោមផលិតកម្មប្រទាក់ក្រឡា
-ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាពឧស្សាហកម្មក្នុងស្រុក ហើយបន្តឈានទៅអភិវឌ្ឍឧស្សាហកម្មទំនើបដែលផ្អែកជាសំខាន់លើមូលដ្ឋានបច្ចេកវិទ្យា និងចំណេះដឹង
-ចក្ខុវិស័យនេះនឹងរួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ, ការទ្រទ្រង់និង លើកកម្ពស់កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និង បរិយាប័ន្ន, ការបង្កើត ការងារជូនពលករកម្ពុជា, ការបង្កើនតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចជាតិ, និងការបង្កើនប្រាក់ចំណូលសមស្របជូនប្រជាជនកម្ពុជា។

២. គោលបំណង និងគោលដៅ
– ការកែប្រែ និងពង្រឹងរចនាសម្ព័ន្ធឧស្សាហកម្មក្នុងសេដ្ឋកិច្ចជាតិ ដោយបង្កើនអនុបាតវិស័យឧស្សាហកម្មក្នុងផ.ស.ស.ឲ្យបាន៣០%នៅឆ្នាំ២០២៥ ពី ២៤,១% នៃផ.ស.ស.
– ការបង្កើន និងពិពិធកម្មមុខទំនិញនាំចេញ ដោយបង្កើនការនាំចេញ ទំនិញកម្មន្តសាល (មិនមែនជាវាយនភណ្ឌ) ឱ្យបាន១៥% នៃបរិមាណ  នាំចេញសរុបនៅឆ្នាំ២០២៥
-ការពង្រឹងយន្តការគ្រប់គ្រង និងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ដោយជំរុញការចុះបញ្ជី ផ្លូវការនៃសហគ្រាសទាំងនោះ រួមទាំងសហគ្រាសធុនធំ ផងដែរ និងលើកកម្ពស់អភិបាលកិច្ចសាជីវកម្ម តាមរយៈការកាន់បញ្ជីកា គណនេយ្យ និងតារាងតុល្យការ

៣. ជាចុងបញ្ចប់នៃការធ្វើបទបង្ហាញ សិក្ខាកាមទាំងអស់បានចូលរួមបង្ហាញ នូវទស្សនៈដូចៗគ្នាថា គោលយោបាយនេះល្អ ពិតជាអាចជួយប្រទេសជាតិឲ្យបាន រីកចម្រើន មានសុខសន្តិភាព និងមាននិរន្តរភាព។

Related posts

វគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់កម្មវិធី POWER BI សម្រាប់ការវិភាគទិន្នន័យ»

Admin

សូមអនុមោទនា! ពិធីបុណ្យមាឃបូជា

Admin

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីបើក “សិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ប្រាក់ឈ្នួលសកល ឆ្នាំ២០២០-២០២១” របស់អង្គការអន្តរជាតិខាងការងារ ILO តាមប្រព័ន្ធអនឡាញ

Admin