អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំលើកទី៤របស់ខ្លួន ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។

ប្រជុំប្រាក់ឈ្នួលអប្បបរមា៖ តំណាងភាគីនិយោជក សម្រេចតួលេខ ១៩៧ដុល្លារ, តំណាងភាគីរដ្ឋាភិបាល ១៩៨ដុល្លារ និងតំណាងភាគីកម្មករនិយោជិត លើកនូវតួលេខចំនួន៣ ផ្សេងគ្នា
(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំលើកទី៤របស់ខ្លួន ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។
ជាលទ្ធផល នៃកិច្ចប្រជុំត្រីភាគីនេះ ទទួលបានគោលជំហរប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម៖
-តំណាងភាគីកម្មករនិយោជិត បានលើកនូវតួលេខចំនួន ៣ផ្សេងគ្នា គឺតួលេខ ២០៦ដុល្លារអាម៉េរិក មាន សំឡេងគាំទ្រចំនួន ៨សំឡេង តួលេខ ២១០ដុល្លារអាម៉េរិក មានសំឡេងគាំទ្រចំនួន ៣សំឡេង និង តួលេខ ២១៣ដុល្លារអាម៉េរិក មានសំឡេងគាំទ្រចំនួន ៦សំឡេង
-តំណាងភាគីនិយោជក បានឯកភាពយកតួលេខ ១៩៧ដុល្លារអាម៉េរិក គឺជាសំឡេងឯកច្ឆ័ន្ទភាពផ្ទៃក្នុងរបស់ខ្លួន
-តំណាងភាគីរាជរដ្ឋាភិបាលដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ បានកំណត់តួលេខចំនួន ១៩៨ដុល្លារអាម៉េរិក។
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបន្តកិច្ចប្រជុំសម្រេចចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ សប្តាហ៍ក្រោយនេះ នៅមុនពិធីបុណ្យភ្ជុំបិណ្ឌ៕

Related posts

សេចក្តីជូនដំណឹង លេខ២៦/២២ ស្ដីពី​កាល​វិភាគ​នៃ​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ​ កាត់ដេរ​ ផលិត​ស្បែក​ជើង​ និង​ផលិត​ផលិត​ផល​ធ្វើ​ដំណើរ​និង​កាបូប​ សម្រាប់​ឆ្នាំ​២០២៣​

Admin

នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ផ្នែកផែនការ និងសហប្រតិបត្តិការ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥

Admin

សេចក្តីជូនដំណឹង លេខ ០០៨/២៣ ក.ប/ស.ជ.ណ.អ.ធ.ក របស់ក្រសួងការងារនិងបណ្តុះវិជ្ជាជីវៈ ស្តីពីការអនុវត្តការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

Admin