អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

សិក្ខាសាលាចែករំលែក ចំណេះដឹង បទពិសោធន៍ស្ដីពី “ការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត និងការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ” និង “ទស្សនៈវិស័យការងារ និង យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា” ដែលត្រូវបានរៀបចំឡើងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)

កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាចែករំលែក ចំណេះដឹង បទពិសោធន៍ស្ដីពី “ការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត និងការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ” និង “ទស្សនៈវិស័យការងារ និង យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា” ដែលត្រូវបានរៀបចំឡើងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ដែលមានសិស្សនិស្សិតចូលរួមសរុបចំនួន ៩៣នាក់ (ស្រី ៦៤នាក់)។
ក្នុងសិក្សាសាលានេះដែរនិស្សិតទាំងអស់នឹងទទួលបាន៖
១. បច្ចុប្បន្នភាពតំរូវការជំនាញរបស់និយោជក និងឱកាសការងារតាមវិស័យនីមួយៗ
២. បច្ចុប្បន្នភាពអំពីការវិវឌ្ឍ និងយន្តការនៃការកំណត់ប្រាក់ឈ្នួលនៅកម្ពុជា
៣. បង្កើនចំណេះដឹងអំពី ការត្រៀមខ្លួនចូលទីផ្សារការងារ និងលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារបស់ សិស្ស-និស្សិត ដែលមានចំណាប់អារម្មណ៍ ឬកំពុងសិក្សាមុខជំនាញពាក់ព័ន្ធ
៤. និងចែកជូននូវ ព្រឹត្តិបត្រព័ត៌មាន ស្តីពីទស្សវិស័យតម្រូវការជំនាញ និងការងារសម្រាប់យុវជន ផងដែរ។

Related posts

មន្រ្ដី អ.ក.ជ.ប.អ. បានធ្វើបទបង្ហាញផ្ទៃក្នុង ស្តីពី ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨

Admin

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅអនុវត្តការងារបន្តខែកុម្ភៈ ឆ្នាំ២០២៥

Admin

គម្រោងប្រឹក្សាគោលនយោបាយវិស័ការងារ ឆ្នាំ២០២៣-២០២៥

Admin