អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំ សិក្ខាសាលាស្តីពី “បច្ចុប្បន្នភាពសេដ្ឋកិច្ច ទីផ្សារការងារ និងប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា” និង “ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ”

នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាកលវិទ្យាល័យមេគង្គកម្ពុជា ក្នុងការរៀបចំ សិក្ខាសាលាស្តីពី “បច្ចុប្បន្នភាពសេដ្ឋកិច្ច ទីផ្សារការងារ និងប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា” និង “ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ” តាមប្រព័ន្ធអនឡាញ Zoom ដែលមាននិស្សិតចូលរួមចំនួន៧១នាក់។
សមាសភាពគណៈអធិបតី និងគ្រូឧទ្ទេសរួមមាន៖
១.លោកសាស្រ្តារចារ្យបណ្ឌិត កាយ រិទ្ធី
សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យមេគង្គកម្ពុជា
២.លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ
នៃទីភ្នាក់ងារជាតិមុខរបរ និងការងារធ្វើបទបង្ហាញអំពី ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ
៣.លោក ខាន់ គឹមហ៊ួន មន្ត្រីផ្នែកសិក្សាស្រាវជ្រាវ ធ្វើបទបង្ហាញអំពី បច្ចុប្បន្នភាពសេដ្ឋកិច្ចទីផ្សារការងារ និងប្រាក់ឈ្នួលអប្បបរមា
សិក្ខាសាលានេះ រៀបចំឡើងដើម្បីបង្កើនចំណេះដឹងបន្ថែមដល់និស្សិតអំពីបច្ចុប្បន្នភាព
សេដ្ឋកិច្ច ទីផ្សារការងារ ប្រាក់ឈ្នួល និងប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា, បច្ចុប្បន្នភាពអំពីការវិវឌ្ឍន៍ នៃប្រាក់ឈ្នួលអប្បបរមា និងយន្តការនៃការកំណត់យន្តការនៃការកំណត់ប្រាក់ឈ្នួលនៅកម្ពុជា,បង្កើនចំណេះដឹងអំពី ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ ដល់និស្សិត ដែលមានចំណាប់អារម្មណ៍ ឬកំពុងសិក្សាមុខជំនាញពាក់ព័ន្ធ។

Related posts

រដ្ឋមន្ត្រីក្រសួងការងារ៖ ការវិនិយោគលើការអភិវឌ្ឍន៍ជំនាញ មុខរបរ និងការងាររបស់យុវជននៅថ្ងៃនេះ គឺជាការវិនិយោគសង្គមរបស់យើងនាបច្ចុប្បន្ន និងអនាគត

Admin

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេសជូនដល់កម្មករនិយោជិត

Admin

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំ សិក្ខាសាលាស្តីពី “បច្ចុប្បន្នភាពសេដ្ឋកិច្ច ទីផ្សារការងារ និងប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា” និង “ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ” ដែលមាន

Admin