អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

អ.ក.ជ.ប.អ. និងអង្គការ ILO សហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំ និងការអនុវត្តគោលនយោបាយប្រាក់ឈ្នួលប្រកបដោយប្រសិទ្ធភាព”

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការជាមួយ អង្គការ ILO ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំ និងការអនុវត្តគោលនយោបាយប្រាក់ឈ្នួលប្រកបដោយប្រសិទ្ធភាព” ដល់មន្រ្តីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម គួច សុមាន អគ្គលេខាធិការ។

វគ្គបណ្តុះបណ្តាលនេះ មានគ្រូឧទ្ទេស ដែលជាអ្នកជំនាញការផ្នែកប្រាក់ឈ្នួលរបស់ ILO ចំនួន២រូប មកពីបាងកក និងហ្សឺណែវ បានសិក្សាលើប្រធានបទសំខាន់ៗ ដូចជាការប្រើប្រាស់វិធីសាស្ត្រ និងសូចនាករដើម្បីរៀបចំគោលនយោបាយប្រាក់ឈ្នួល ​បទបង្ហាញពីការសិក្សាទិដ្ឋភាពទូទៅ និងនិន្នាការនៃការកំណត់ប្រាក់ឈ្នួលតាមបណ្តារប្រទេស ព្រមទាំងមានការពិភាក្សាជាក្រុមដើម្បីចែករំលែកចំណេះដឹង និងផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកផងដែរ។

Related posts

សេចក្ដីជូនដំណឹង ស្ដីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរាជរដ្ឋាភិបាល (លើកទី៦៨)

Admin

សេចក្តីថ្លែងការណ៍របស់ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

Admin

លោកបណ្ឌិត គី សេរីវុធ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានធ្វើការចែករំលែកលើប្រធានបទស្តីពី «ការរៀបចំស្ថាប័នទីផ្សារការងារនៅកម្ពុជា» ក្នុងសន្និសីទថ្នាក់ជាតិស្តីពី សេដ្ឋកិច្ចការងារ ឆ្នាំ២០២៤

Admin