អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២ ឆ្នាំទី១ លើកទី៣

នៅថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២។ ជាលទ្ធផលភាគីទាំងបីមិនបានឯកភាពគ្នានូវតួលេខប្រាក់ឈ្នួលអប្បបរមាណាមួយច្បាស់លាស់នោះទេ ហេតុដូច្នេះដើម្បីអាចសម្រេចបាននូវតួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២២ តំណាងភាគីទាំងបីបានស្នើនូវតួលេខចំនួនបី ផ្សេងៗគ្នា ដើម្បីដាក់ជូនក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាពិនិត្យ នឹងរៀបចំឱ្យមានការបោះឆ្នោតសម្រេចនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ តាមកាលវិភាគដែលបានគ្រោងទុក។

Related posts

សេចក្ដីជូនដំណឹង ស្ដីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរាជរដ្ឋាភិបាល (លើកទី៦៧)

Admin

កិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៤

Admin

វគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងស្ដីពីវិធីសាស្ត្រសរសេររបាយការណ៍ និងការរៀបចំលិខិតរដ្ឋបាល

Admin