អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

កិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំខែមីនា និងទិសដៅអនុវត្តការងារបន្ត ខែមេសា ឆ្នាំ២០២៤

នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៩:០០ ដល់ ម៉ោង ១១ៈ០០ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំខែមីនា និងទិសដៅអនុវត្តការងារបន្ត ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ប្រុញ សុភាណា អគ្គលេខាធិការស្តីទី ដែលមានសមាសភាព ចូលរួមពីគ្រប់ថ្នាក់ដឹកនាំ និងមន្ត្រីនៃ អ.ក.ជ.ប.អ. ។
កិច្ចប្រជុំនេះមានការធ្វើបទបង្ហាញ អំពីលទ្ធផលការងារដែលសម្រេចបាន និងទិសដៅការងារខែបន្ទាប់ពី ១).ផ្នែកគាំទ្រទូទៅ និងហិរញ្ញវត្ថុ ២).ផ្នែកផែនការ និងសហប្រតិបត្តិការ ៣).ផ្នែកសិក្សាស្រាវជ្រាវ។
បន្ទាប់ពីបទបង្ហាញរបស់ផ្នែកទាំង៣ ថ្នាក់ដឹកនាំ អ.ក.ជ.ប.អ. បានផ្តល់ជា អនុសាសន៍ដល់ផ្នែកនីមួយៗ ដូចតទៅ៖
+ ផ្នែកគាំទ្រទូទៅ និងហិរញ្ញវត្ថុ
១.ការងារតាមដាន និងរៀបចំធ្វើបច្ចុប្បន្នភាពសមាជិកបម្រុង និងសមាជិកពេញសិទ្ធិនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
២.ការងាររៀបចំ SOP ត្រូវរៀបចំអោយស្របទៅតាមបទដ្ឋានការងារ​ជាក់ស្តែងសម្រាប់ការអនុវត្តនៅក្នុងអង្គភាពរបស់ខ្លួន
៣.កាងារតាមដានឯកសារ និងការគ្រប់គ្រងព័ត៌មានមន្ត្រី ឬបុគ្គលិក (Document and Staff Tracking)
៤.ត្រូវរៀបចំជនបង្កោលទទួលបន្ទុករដ្ឋបាលតាមដានឯកសារចេញ-ចូលតាមផ្នែកទាំង៣ ឱ្យមានភាពស៊ីចង្វាក់គ្នា។
+ផ្នែកផែនការ និងសហប្រតិបត្តិការ
១.ពិនិត្យ និងស្វែងយល់អំពីទម្រង់របាយការណ៍ថ្មី សម្រាប់ប្រើប្រាស់ ទាំងរបាយការណ៍ផ្ញើទៅនាយកដ្ឋានផែនការ ស្ថិតិ និងនីតិកម្ម និងស្របទៅតាម NSDP ២០២៤-២០២៨ របស់ក្រសួង និងផែនការសកម្មភាព
២ . បន្តសហការជាមួយ NEA ដើម្បីរៀបចំផែនការសិក្ខាសាលា ជាមួយសាកលវិទ្យាល័យ និងវិទ្យាស្ថាន
៣.ត្រូវតាមដានលិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិពាក់ព័ន្ធលើការកំណត់ប្រាក់ឈ្នួលអប្បរមា ហើយសហការជាមួយផ្នែកសិក្សាស្រាវជ្រាវ
៤.ការងារជាមួយ KLES ផ្នែក PNC ត្រូវសម្របសម្រួលជាមួយនាយកដ្ឋាន DICO ដើម្បីត្រៀមរៀបចំកិច្ចប្រជុំ Kick Off Meeting និងពិធីចុះកិច្ចព្រមព្រៀង Implementing Arrangement នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ខាងមុខ
៥.អញ្ជើញលោក ភុន សុភ័ក្រ វិទ្យាស្ថានជាតិការងារចូលរួមគម្រោងរបស់ KLEs តាមតេឡេក្រាម ។
+ ផ្នែកសិក្សាស្រាវជ្រាវ
១.ត្រូវបោះពុម្ភឯកសារជំនួយស្មារតី អំពីការកំណត់ប្រាក់ឈ្នួលអប្បបរមានៅប្រទេសវៀតណាម និងប្រទេសឥណ្ឌូណេស៊ី ដាក់ជូនលោកអគ្គលេខាធិការស្តីទី នៅថ្ងៃនេះ
២.ត្រូវបញ្ជប់ជំពូកទី៥ នៃការសរសេរសៀវភៅ ស្តីពីដំណើរឆ្ពោះទៅការយល់ដឹងថ្មីពីយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា នៅក្នុងខែមីនានេះ
៣.ត្រូវធ្វើបច្ចុប្បន្នភាព employment skill needs survey និង Living cost survey ជាមួយ NEA សម្រាប់រៀបចំ Bulletin
៤.អង្កេតស្តីពីស្ថានភាពជីវភាពរស់នៅ របស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប
៥.ផ្នែកសិក្សាស្រាវជ្រាវគួររៀបចាំការចែករំលែកចំណេះដឹង អំពីលក្ខណវិនិច្ឆ័យទាំង ៧ ទៅដល់មន្ត្រីក្នុងអង្គភាព​ដោយពន្យល់ពីលក្ខណវិនិច្ឆ័យម្តង១ ធាតុផ្សំនីមួយៗ ហើយត្រូវអនុវត្តចាប់ពីសប្តាហ៍ក្រោយ។
បន្ថែមពីនេះថ្នាក់ដឹកនាំបានណែនាំ ឲ្យមានជនបង្គោលតាមផ្នែក គួរចាត់ឱ្យមានជនបង្គោលម្នាក់ទទួលបន្ទុកការងាររដ្ឋបាល,តាមដានឯកសារចេញ-ចូលនានា និងការជំរុញទៅដល់ការអភិវឌ្ឍន៍សមត្ថភាពមន្ត្រីតាមរយៈវគ្គបណ្តុះបណ្តាលថ្មីៗ និងការចែករំលែកបទពិសោធន៍ថ្មីៗដល់អ្នកដែលចង់ប្រឡងចូលក្របខណ្ឌរដ្ឋ។

Related posts

តួលេខនៃការចរចាប្រាក់ឈ្នួលមិនទាន់មានការប្រែប្រួល ដោយសហជីពនៅតែប្រកាន់ជំហរ២១៥ដុល្លារ និយោជកក៏នៅតែ២០១ដុល្លារដដែល

Admin

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅអនុវត្ដបន្ដខែឧសភា ឆ្នាំ២០២២ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

Admin

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ចេញសេចក្តីថ្លែងការណ៍ស្ដីពីលទ្ធផលពិភាក្សាប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិត សម្រាប់ឆ្នាំ២០២៤

Admin