អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារបន្ត ខែមីនា ឆ្នាំ២០២៤

នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៨:៣០នាទីព្រឹក អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារបន្ត ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ប្រុញ ភាណា អគ្គលេខាធិការស្តីទី ដែលមានសមាសភាពចូលរួមពីគ្រប់ថ្នាក់ដឹកនាំ និងមន្ត្រីនៃ អ.ក.ជ.ប.អ. ចំនួន ៣២រូប។

កិច្ចប្រជុំនេះមានការធ្វើបទបង្ហាញ អំពីលទ្ធផលការងារដែលសម្រេចបាន និងទិសដៅការងារខែបន្ទាប់ពី ១).ផ្នែកផែនការ និងសហប្រតិបត្តិការ ២).ផ្នែកគាំទ្រទូទៅ និងហិរញ្ញវត្ថុ ៣).ផ្នែកសិក្សាស្រាវជ្រាវ។

បន្ទាប់ពីបទបង្ហាញរបស់ផ្នែកទាំង៣ ថ្នាក់ដឹកនាំ ​អ.ក.ជ.ប.អ.​បានផ្តល់ជា​អនុសាសន៍ដល់ផ្នែកនីមួយៗ ដូចជា៖

+ ផ្នែកផែនការ និងសហប្រតិបត្តិការ
១. ត្រូវសហការជាមួយផ្នែកផ្សេងទៀតក្នុងការចែករំលែក ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលជ្ជាជីវៈ ២០២៤-២០២៨ ត្រង់យុទ្ធសាស្រ្តទី៣ កម្មវិធីទី៤ ដល់មន្រ្តី នៃ អ.ក.ជ.ប.អ នៅថ្ងៃសុក្រ សប្តាហ៍នេះ
២. គ្រប់របាយការណ៍ប្រចាំខែត្រូវមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងផែនការយុទ្ធសាស្រ្តដែលបានដាក់ចេញ
៣. ត្រូវបញ្ចប់នីតិវិធីប្រតិបត្តិតាមស្តង់ដា (SOP) របស់ផ្នែកត្រឹមសប្តាហ៍ទី១ ខែមីនា
៤. ត្រូវបញ្ចប់ការរចនារបាយការណ៍
៥. ត្រូវបង្កើនការផ្សព្វតាម ហ្វេសប៊ុក និង តេឡេក្រាម  តាមពេលវេលាជាក់លាក់ និងច្បាស់លាស់។

+ ផ្នែកគាំទ្រទូទៅ និងហិរញ្ញវត្ថុ
១. ត្រូវធ្វើបច្ចុប្បន្នភាពនៃសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
២. ត្រូវពង្រឹងបន្ថែមទៀតនូវការគ្រប់គ្រង អវត្តមានរបស់មន្រ្តី
៣.បន្តអនុវត្តការបំពេញការងារលើ Google Form និងដាក់ឯកសារលើ Drive
៤. ពង្រឹងការប្រើប្រាស់ Onedrive ដល់មន្រ្តីគ្រប់ផ្នែក។

+ ផ្នែកសិក្សាស្រាវជ្រាវ
១. ធ្វើបច្ចុប្បន្នភាព LMU ជាប្រចាំឆមាស
២. មន្ត្រីទទួលបន្ទុកការងារ Dashboard ដើម្បីដាក់ជូនឯកឧត្តមរដ្ឋមន្រ្តីប្រចាំសប្តាហ៍
៣. បង្កើនការពិគ្រោះយោបល់, ដាក់ការងារអាទិភាព, និងបែងចែកពេលវេលា ដោយធ្វើស្វ័យទិទាន (self-reflection)
៤. បញ្ចប់ការងារ “ផែនទីជំនាញ” (skill-mapping) ត្រឹម២សន្លីកយ៉ាងច្រើន
៥. បញ្ចប់ការងារ Skill needs survey ត្រឹមខែមិថុនា។

បន្ថែមពីថ្នាក់ដឹកនាំ ក៏បានរំលឹកមន្រ្តីនៃ អ.ក.ជ.ប.អ ត្រូវហាត់ច្រៀងបទ​គោរពទង់ជាតិ និងទបពង្សាវតាខ្មែរឱ្យបានស្ទាត់។

Related posts

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្ត ខែមិថុនា ឆ្នាំ២០២៤

Admin

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ចេញសេចក្តីថ្លែងការណ៍ស្ដីពីលទ្ធផលពិភាក្សាប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិត សម្រាប់ឆ្នាំ២០២៤

Admin

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំ សិក្ខាសាលាស្តីពី “បច្ចុប្បន្នភាពសេដ្ឋកិច្ច ទីផ្សារការងារ និងប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា” និង “ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ” ដែលមាន

Admin