អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
Home Page 61
ព្រឹត្តិការណ៍

កិច្ចប្រជុំគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ

bun
នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដើម្បីពិភាក្សានីតិវិធីនៃការបន្តលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស ក្នុងការដាក់ចេញនូវវិធានការ និងរៀបចំផែនការសកម្មភាពមួយចំនួនដើម្បីឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតដល់ការផ្តល់កិច្ចគាំពារ និងសេវាគ្រាំទ្រចំាបាច់នានា ដល់បងប្អូនពលករ អាចបន្តស្នាក់នៅ និងធ្វើការដោយស្របច្បាប់ នៅប្រទេសថៃ ជាពិសេសក្នុងដំណាក់កាលនៃវិបត្តិកូវិដ ១៩នេះ។ ដោយមានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ពលករទេសន្តរប្រវេសន៍ (ខេត្តសាមុតសាខន) រដ្ឋាភិបាលថៃ
ព្រឹត្តិការណ៍

NEA ជួយចុះឈ្មោះស្វែងរកឱកាសផ្គូផ្គងការងារជូនកម្មករនិយោជិតដែលបាត់បង់ការងារ

bun
(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំកម្លាំងជួយចុះឈ្មោះស្វែងរកឱកាសផ្គូផ្គងការងារជូនកម្មករនិយោជិតបាត់បង់ការងារ ដែលធ្លាប់ធ្វើការនៅក្រុមហ៊ុន ឌីកនើធី នីតធើរ លីមីធីត និងអ៊ីខូ បេស ហ្វេកធើរី។ បេសកកម្មចុះឈ្មោះនេះត្រូវបានសហការអនុវត្តក្នុងឱកាសដែលក្រុមការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញាបានចុះទៅបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិតទាំងអស់ដោយផ្ទាល់ដៃ នៅក្នុងបរិវេណសាលាខេត្តកណ្តាល។ ការចុះឈ្មោះស្វែងរកការងារ និងការត្រៀមឱកាសការងារជាច្រើនកន្លែងជូនបងប្អូនកម្មករនិយោជិត តាមវិស័យនានា គឺជាអន្តរាគមន៍ផ្នែកទីផ្សារការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាស
ផែនការយុទ្ធសាស្ត្រ និងគោលនយោបាយជាតិ

ផែនការសកម្មភាពជាតិស្ដីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ (២០១៦-២០២៥)

Admin
ផែនការសកម្មភាពជាតិស្ដីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ (២០១៦-២០២៥)
អនុក្រឹត្យ

អនុក្រឹត្យស្ដីពី ការបង្កើតរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ

Admin
L200_អនុក្រឹត្យ_ថែទាំសុខភាពឯកជន
ផែនការយុទ្ធសាស្ត្រ និងគោលនយោបាយជាតិ

គោលនយោបាយជាតិស្ដីពីមុខរបរនិងការងារឆ្នាំ២០១៥-២០២៥

Admin
គោលនយោបាយជាតិស្ដីពីមុខរបរនិងការងារឆ្នាំ២០១៥-២០២៥
ប្រកាស

ប្រកាសស្ដីពីការកែសម្រួលប្រការ ៧ និងប្រការ ៩ នៃប្រកាសលេខ ១០៩ កប/ប្រក ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៨ ស្ដីពីតាវកាលិកហានិភ័យការងារ

Admin
ប្រកាសស្ដីពីការកែសម្រួលប្រការ ៧ និងប្រការ ៩ នៃប្រកាសលេខ ១០៩ កប/ប្រក ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៨ ស្ដីពីតាវកាលិកហានិភ័យការងារ