អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

Author : Admin

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមជាអធិបតីភាពក្នុងកិច្ចពិភាក្សារៀបចំដោយសភាអាជីវកម្មអន្តរជាតិ ដើម្បីពន្យល់ និងលើកកម្ពស់ការយល់ដឹងអំពីប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា និងហេតុផលសេដ្ឋកិច្ច និងសង្គមនៅពីក្រោយការកំណត់ប្រាក់ឈ្នួលអប្បបរមា

Admin
ថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមជាអធិបតីភាពក្នុងកិច្ចពិភាក្សារៀបចំដោយសភាពាណិជ្ជកម្មអន្តរជាតិ ដើម្បីពន្យល់ និងលើកកម្ពស់ការយល់ដឹងអំពីប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា និងហេតុផលសេដ្ឋកិច្ច និងសង្គមនៅពីក្រោយការកំណត់ប្រាក់ឈ្នួលអប្បបរមា។ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់វិស័យឯកជនពីគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមឱ្យបានផុសផុលក្នុងកិច្ចចរចារកំណត់ប្រាក់ឈ្នួលអប្បបរមា នាពេលអនាគត ដើម្បីលើកកម្ពស់កិច្ចចរចារកំណត់ប្រាក់ឈ្នួលអប្បបរមា ឱ្យកាន់តែមានតុល្យភាព និងប្រកបដោយវិជ្ជាជីវៈ។ កិច្ចពិភាក្សានេះបានបញ្ចប់ដោយជោគជ័យនិងពិភាក្សាយ៉ាងផុសផុល ហើយវិស័យឯកជនក៏កាន់តែយល់ច្បាស់អំពីប្រាក់ឈ្នួលអប្បបរមា និងកាតព្វកិច្ចនិងការចូលរួមរបស់វិស័យឯកជនក្នុងកិច្ចពិភាក្សាចរចារកំណត់ប្រាក់ឈ្នួលអប្បបរមា។ ————————— ឯកឧត្តម ហេង សួរ ជារដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមក៏ជាអ្នកនាំពាក្យផ្លូវការរបស់ក្រសួងផងដែរ ដែលត្រូវបានសាធារណជនស្គាល់តាមរយៈស្នាដៃ និងចំណេះដឹងដ៏ទូលំទូលាយនៅក្នុងវិស័យការងាររបស់ឯកឧត្តម។ ជាង 20ឆ្នាំកន្លងមកនេះ ឯកឧត្តម តែងតែលះបង់ពេលវេលាដ៏មានតម្លៃទំនេរពីការងារ ទៅធ្វើការក្នុងបុព្វហេតុសង្គមតាមរយៈការដឹកនាំសកម្មភាពសង្គមក្នុងនាមជាប្រធានសមាគមជាច្រើន។ ឯកឧត្តម ជាថ្នាក់ដឹកនាំជោគជ័យមួយរូប ដែលបានបញ្ចប់ការសិក្សាពីប្រទេសជប៉ុន ជាមួយនឹងសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈ ក្នុងហិរញ្ញវត្ថុសាធារណៈ និងសញ្ញាប័ត្រផ្នែករដ្ឋបាលពន្ធ។...

ព័ត៌មានសង្ខេបជាតិ និងអន្តរជាតិប្រចាំថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១

Admin
ព័ត៌មានជាតិ៖ ១. ថៃលើកលែងការធ្វើចត្តាឡីស័ក តែកម្ពុជាមិនទាន់ទទួលគោលការណ៍ថាអាចបញ្ជូនពលករត្រលប់ទៅវិញ ២. ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​ជប៉ុន មានតម្លៃ​ជាង ១,១​ ពាន់​លាន​ដុល្លារ​ ៣. ការបង្កើត​បរិយាកាស​វិនិយោគ មាន​ភាពចាំបាច់​សម្រាប់​ការស្តារ​សេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ៖ ១. VN’s electronics industry continues to grow despite COVID-19 ២. China’s garment industry sees higher profit in Jan.-Aug....