អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល​អប្បបរមា

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ក.ជ.ប.អ.) ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ជាយន្តការត្រីភាគីដែលមានសំឡេងស្មើៗគ្នា (ភាគីរាជរដ្ឋាភិបាល ១៧នាក់ ភាគីតំណាងកម្មករនិយោជិត ១៧នាក់ និងភាគីតំណាងនិយោជក ១៧នាក់) ដើម្បីធានាដល់ការអនុវត្តច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងការចរចាប្រាក់ឈ្នួលអប្បបរមា ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត។

ក.ជ.ប.អ. មានរដ្ឋមន្រ្តីក្រសួងទទួលបន្ទុកវិស័យការងារ ឬតំណាង ១រូប នៃក្រសួងទទួលបន្ទុកវិស័យការងារ ជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងមានអនុប្រធានចំនួន ២រូប ដែល ១រូបជ្រើសចេញពីសមាសភាព តំណាងភាគីកម្មករនិយោជិត និង ១រូបទៀត ជ្រើសចេញពីសមាសភាពតំណាងភាគីនិយោជក តាមរយៈការបោះឆ្នោត ផ្ទៃក្នុងរបស់ភាគីនីមួយៗ។

សមាជិកពេញសិទ្ធិក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២ មានសមាសភាពដូចខាងក្រោម៖

ក. តំណាងភាគីរាជរដ្ឋាភិបាល
១. ឯកឧត្តម អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ ប្រធាន
២. ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាជិក
៣. ឯកឧត្តម គឹម ផល្លា អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិក
៤. ឯកឧត្តម ស៊ីសុវត្ថិ ដួងច័ន្ទទោ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិផលិតភាព សេដ្ឋកិច្ចកម្ពុជា សមាជិក
៥. ឯកឧត្តម ថោង សុគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសង្គម នៃទីស្តីការគណៈរដ្ឋមន្រ្តី សមាជិក
៦. ឯកឧត្តម ហូ ស៊ីវយ៉ុង អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម សមាជិក
៧. ឯកឧត្តម ខុម ផលលឿន នាយកវិទ្យាស្ថានជាតិសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សមាជិក
៨. ឯកឧត្តម អ៊ឹម សុខធី អគ្គលេខាធិការរងនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សមាជិក
៩. ឯកឧត្តម ជា វុទ្ធី  អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សមាជិក
១០. ឯកឧត្តម សួស ប្រាថ្នា អគ្គនាយករងទទួលបន្ទុកជាប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នៃក្រសួងមហាផ្ទៃ សមាជិក
១១. ឯកឧត្តម ឃិន សុង អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ សមាជិក
១២. ឯកឧត្តម ង៉ែត វិបុល អគ្គនាយករង នៃអគ្គនាយកដ្ឋានឧស្សហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សមាជិក
១៣. លោក សំ ឆោមសង្ហា   អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាជិក
១៤. លោក កែវ រ៉ូហ្សេ អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សមាជិក
១៥. លោក មុំម ណាដា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសាធារណការ និងដឹកជញ្ជូន សមាជិក
១៦. លោក កែវ វិសិដ្ឋ អធិការ នៃអគ្គាធិការដ្ឋាន នៃក្រសួងរ៉ែ និងថាមពល សមាជិក
១៧. លោក មាន វ៉ាន់ដេត ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរណ៍ សមាជិក
ខ. តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត
១. លោក គឹម ចាន់សំណាង អនុប្រធានសហភាពសិទ្ធិកម្មករកម្ពុជា អនុប្រធាន
២. លោកស្រី ទេព គឹមវណ្ណារី ប្រធានសហព័ន្ធសហជីពឯករាជ្យកម្ពុជា សមាជិកា
៣. លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា សមាជិក
៤.  លោក អាត់ ធន់     ប្រធានសហភាពការងារកម្ពុជា សមាជិក
៥. លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា សមាជិកា
៦. លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ សមាជិក
៧. លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ សមាជិក
៨. លោក សាត់ ឈាងហួរ ប្រធានសហភាពជាតិកម្ពុជាការពារកម្មករ សមាជិក
៩. លោក ហេង ប៊ុនឈុន ប្រធានសហភាពសហជីពជាតិឯករាជ្យកម្ពុជា សមាជិក
១០. លោក ពុធ សុវណ្ណ ប្រធានសហព័ន្ធសហជីពដើម្បីកម្មករ សមាជិក
១១. លោក រ័ត្ន មីនា ប្រធានសហព័ន្ធសហជីពជាតិនៃឧស្សាហកម្ម វាយនភណ្ឌ កាត់ដេរកម្ពុជា សមាជិក
១២.  លោក ឈិន សូនី ប្រធានសហព័ន្ធសហជីពការងារសេវាកម្មកម្ពុជា សមាជិក
១៣. លោក សៀង សម្បត្តិ ប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករ សមាជិក
១៤. លោក ឈុំ វាសនា ប្រធានសហភាពសហព័ន្ធសហជីពយុវជនកម្មករកម្ពុជា សមាជិក
១៥. លោក ម៉ាន់ សេងហាក់ អនុប្រធានសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា     សមាជិក
១៦. លោកស្រី កេន ឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជា សមាជិកា
១៧. លោក ឃុត ណារិន អគ្គហេរញ្ញិកសហព័ន្ធសហជីពខ្មែរ សមាជិក
គ. តំណាងអង្គការវិជ្ជាជីវៈរបស់និយោជក
១. លោកឧកញ៉ាបណ្ឌិត ណាង សុធី អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា អនុប្រធាន
២. លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា និងជាប្រធានសមាគមរោងចក្រកាត់ ដេរនៅកម្ពុជា សមាជិក
៣. ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកនៃសភាពាណិជ្ជកម្មកម្ពុជា សមាជិក
៤. លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា សមាជិក
៥. លោកឧកញ៉ា គង់ សាង អនុប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា សមាជិក
៦. លោក អុីនចយ ហូ អនុប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា សមាជិក
៧. លោក រ៉ូបឺត វ៉ាង អនុប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា សមាជិក
៨. លោកស្រី យូ បូរី អនុប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា សមាជិកា
៩. លោក ខេង លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា សមាជិក
១០. លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា សមាជិក
១១. លោក MIZUKOSHI TAKEHARU ប្រធានគណៈកម្មាធិការការងារប្រចាំសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន សមាជិក
១២. អ្នកស្រី វ៉ាន់ ប៉ភីន សមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា សមាជិកា
១៣. លោក តាំង ម៉េង សមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា សមាជិក
១៤. លោក ខូវ  ឆាយ សមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា សមាជិក
១៥. លោកស្រី សុផាត ចាន់លក្ខិណា តំណាងអ្នកតស៊ូមតិក្នុងវិស័យការងារនៃសមាគមសហគ្រិនស្រ្តីកម្ពុជា សមាជិកា
១៦. លោក ឈាវ ណារ៉ាត ប្រធានគណៈកម្មាធិការធនធានមនុស្ស នៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា សមាជិក
១៧. លោក Arnaud Darc ហេរញ្ញិកនៃសហព័ន្ធទេសចរណ៍កម្ពុជា សមាជិក

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាមានតួនាទី និងភារកិច្ចដូចខាងក្រោម៖

  • សិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រនូវរាល់កិច្ចការទាំងឡាយដែលទាក់ទងនឹងប្រាក់ឈ្នួល​អប្បបរមា ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ
  • សម្របសម្រួលនិងបង្កលក្ខណៈងាយស្រួលដល់ភាគីពាក់ព័ន្ធក្នុងការសិក្សាស្រាវជ្រាវ និងការប្រជុំពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមា​ ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ
  • ផ្ដល់អនុសាសន៍អំពីប្រាក់ឈ្នួលអប្បបរមា ប្រាក់ឈ្នួល អត្ថប្រយោជន៍ផ្សេងៗ និងវិសាលភាពនៃការអនុវត្តប្រាក់ឈ្នួលអប្បបរមាជូន រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  • ផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងនិងការសន្ទនាសង្គមអំពីការកំណត់ប្រាក់ឈ្នួលអប្បបរមា ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ
  • អនុវត្តភារកិច្ចផ្សេងទៀត​តាមការកំណត់របស់រដ្ឋមន្ត្រីក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពាក់ព័ន្ធ​នឹងប្រាក់ឈ្នួល។ឯកសារយោង៖
  • ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា
  • ប្រកាស​ស្តីពីការតែងតាំងសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២