អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (អ.ក.ជ.ប.អ.) មានតួនាទីជាសេនាធិការឱ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ក.ជ.ប.អ.) សម្រាប់សម្របសម្រួលការអនុវត្តការងារប្រាក់ឈ្នួលអប្បបរមា ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ។

យោងអនុក្រឹត្យលេខ២៨ អនក្រ.បក ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ អ.ក.ជ.ប.អ. ត្រូវដឹកនំាដោយអគ្គលេខាធិការ ១រូប ដែលមានឋានៈស្មើអគ្គនាយក និងអគ្គលេខាធិការរងមួយចំនួន ដែលមានឋានៈស្មើអគ្គនាយករង និងមានផ្នែកក្រោមឱវាទចំនួន ៣ ដូចខាងក្រោម៖

១​.​ ផ្នែកគាំទ្រទូទៅ និងហិរញ្ញវត្ថុ

២. ផ្នែកសិក្សាស្រាវជ្រាវ

៣. ផ្នែកផែនការ និងសហប្រតិបត្តិការ

ផ្នែកនីមួយៗនៃ អ.ក.ជ.ប.អ. ដឹកនាំដោយប្រធាន​ ១រូប ដែលមានឋានៈស្មើប្រធាននាយកដ្ឋាន និងមានអនុប្រធានមួយចំនួន ដែលមានឋានៈស្មើអនុប្រធាននាយកដ្ឋាន។

ផ្នែកនីមួយៗមានការិយាល័យក្រោមឱវាទចំនួន ២ការិយាល័យ។ អង្គការលេខរបស់ អ.ក.ជ.ប.អ. ត្រូវបានកំណត់ក្នុង ឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល​អប្បបរមា មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

  • សិក្សាស្រាវជ្រាវនិងរៀបចំលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងប្រាក់ឈ្នួលអប្បបរមា ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ
  • សិក្សានិងរៀបចំគោលនយោបាយប្រាក់ឈ្នួលអប្បបរមា ប្រាក់ឈ្នួល និងអត្ថប្រយោជន៍​ផ្សេងៗ
  • សិក្សាលទ្ធភាពពង្រីកវិសាលភាពក្នុងការអនុវត្តប្រាក់ឈ្នួលអប្បបរមាលើវិស័យផ្សេងៗ ស្របតាមស្ថានភាពសេដ្ឋកិច្ច និងសង្គម
  • សិក្សា វិភាគ និងព្យាករណ៍អំពីការប្រែប្រួល​និងឥទ្ធិពលនៃប្រាក់ឈ្នួលអប្បបរមា ប្រាក់ឈ្នួល និងអត្ថប្រយោជន៍​ផ្សេងៗ
  • លើកកម្ពស់ការយល់ដឹងអំពីយន្តការនិងលក្ខណវិនិច្ឆ័យនៃការកំណត់ប្រាក់ឈ្នួលអប្បបរមា គោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងលទ្ធផលស្រាវជ្រាវនានាពាក់ព័ន្ធនឹងប្រាក់ឈ្នួលអប្បបរមា ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ
  • សម្របសម្រួលជាមួយភាគីពាក់ព័ន្ធដែលមានបំណងសិក្សាស្រាវជ្រាវនិង​បណ្តុះបណ្តាលទាក់ទង​នឹងប្រាក់ឈ្នួល អប្បបរមា ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ
  • តាមដានការអនុវត្តច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានិងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធនឹងប្រាក់ឈ្នួលអប្បបរមា ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ
  • រៀបចំកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗក្នុងក្របខ័ណ្ឌ យន្តការត្រីភាគី
  • រៀបចំផែនការ និងធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ ក.ជ.ប.អ. និង អ.ក.ជ.ប.អ.
  • ទទួលបន្ទុករៀបចំ គ្រប់គ្រង និងចាត់ចែងថវិកាប្រចាំឆ្នាំរបស់ ក.ជ.ប.អ. និង អ.ក.ជ.ប.អ.
  • អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីប្រធាន ក.ជ.ប.អ.។

រចនាសម្ព័ន្ធ

ឯកសារយោង៖

អនុក្រឹត្យលេខ២៨ អនក្រ.បក ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

ប្រកាសលេខ ២១៧/២០ ក.ប/ប្រ.ក.រ.ប.ប ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះផ្នែកនីមួយៗនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

សូចនាករគោលដៅសំខាន់ៗ

  1. Real GDP (% change y-o-y): -3.1% in 2020
  2. Labour Force Participation Rate (%): 69.3% in 2019
  3. Unemployment rate (%): 1.2% in 2019

បង្ហាញទាំងអស់