ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ក.ជ.ប.អ.) ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ជាយន្តការត្រីភាគីដែលមានសំឡេងស្មើៗគ្នា (ភាគីរាជរដ្ឋាភិបាល ១៧នាក់ ភាគីតំណាងកម្មករនិយោជិត ១៧នាក់ និងភាគីតំណាងនិយោជក ១៧នាក់) ដើម្បីធានាដល់ការអនុវត្តច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងការចរចាប្រាក់ឈ្នួលអប្បបរមា ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត។
ក.ជ.ប.អ. មានរដ្ឋមន្រ្តីក្រសួងទទួលបន្ទុកវិស័យការងារ ឬតំណាង ១រូប នៃក្រសួងទទួលបន្ទុកវិស័យការងារ ជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងមានអនុប្រធានចំនួន ២រូប ដែល ១រូបជ្រើសចេញពីសមាសភាព តំណាងភាគីកម្មករនិយោជិត និង ១រូបទៀត ជ្រើសចេញពីសមាសភាពតំណាងភាគីនិយោជក តាមរយៈការបោះឆ្នោត ផ្ទៃក្នុងរបស់ភាគីនីមួយៗ។
សមាជិកពេញសិទ្ធិក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា មានសមាសភាពដូចខាងក្រោម៖
ក. តំណាងភាគីរាជរដ្ឋាភិបាល |
|||
១. | ឯកឧត្តម អ៊ិត សំហេង | រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ | ប្រធាន |
២. | ឯកឧត្តម ហេង សួរ | រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ | សមាជិក |
៣. | ឯកឧត្តម ផាន់ ផល្លា | រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ | សមាជិក |
៤. | ឯកឧត្តម ស៊ីសុវត្ថិ ដួងច័ន្ទទោ | អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិផលិតភាព សេដ្ឋកិច្ចកម្ពុជា | សមាជិក |
៥. | ឯកឧត្តម ថោង សុគន្ធ | អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសង្គម នៃទីស្តីការគណៈរដ្ឋមន្រ្តី | សមាជិក |
៦. | ឯកឧត្តម ហូ ស៊ីវយ៉ុង | អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម | សមាជិក |
៧. | ឯកឧត្តម អ៊ឹម សុខធី | អគ្គលេខាធិការរងនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ | សមាជិក |
៨. | ឯកឧត្តម ជា វុទ្ធី | អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា | សមាជិក |
៩. | ឯកឧត្តម សួស ប្រាថ្នា | អគ្គនាយករងទទួលបន្ទុកជាប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នៃក្រសួងមហាផ្ទៃ | សមាជិក |
១០. | ឯកឧត្តម ឃិន សុង | អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ | សមាជិក |
១១. | ឯកឧត្តម ប៊ី ពិទូរ្យ | ប្រធានមជ្ឈមណ្ឌលជាតិមាត្រាសាស្រ្ត នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ | សមាជិក |
១២. | ឯកឧត្តម ខុម ផលលឿន | នាយកវិទ្យាស្ថានជាតិសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា | សមាជិក |
១៣. | លោក សំ ឆោមសង្ហា | អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ | សមាជិក |
១៤. | លោក នង សារ៉េត | អគ្គនាយករងនៃអគ្គនាយកដ្ឋានថាមពល នៃក្រសួងរ៉ែ និងថាមពល | សមាជិក |
១៥. | លោក កែវ រ៉ូហ្សេ | អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ | សមាជិក |
១៦. | លោក មុំម ណាដា | អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសាធារណការ និងដឹកជញ្ជូន | សមាជិក |
១៧. | លោក មាន វ៉ាន់ដេត | ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរណ៍ | សមាជិក |
ខ. តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត |
|||
១. | លោក សោម អូន | ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា | អនុប្រធាន |
២. | លោកបណ្ឌិត ជួន មុំថុល | ប្រធានសហព័ន្ធសហជីពខ្មែរ | សមាជិក |
៣. | លោកស្រី ទេព គឹមវណ្ណារី | ប្រធានសហព័ន្ធសហជីពឯករាជ្យកម្ពុជា | សមាជិកា |
៤. | លោក អាត់ ធន់ | ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា | សមាជិក |
៥. | លោកស្រី យ៉ាង សុភ័ណ្ឌ | ប្រធានសហព័ន្ធសហជីពកម្ពុជា | សមាជិកា |
៦. | លោក ប៉ាវ ស៊ីណា | ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ | សមាជិក |
៧. | លោក ហ្វា សាលី | ប្រធានសម្ព័ន្ធសហជីពជាតិ | សមាជិក |
៨. | លោក សាត់ ឈាងហួរ | ប្រធានសហភាពជាតិកម្ពុជាការពារកម្មករ | សមាជិក |
៩. | លោក ហេង ប៊ុនឈុន | ប្រធានសហភាពសហជីពជាតិឯករាជ្យកម្ពុជា | សមាជិក |
១០. | លោក ពុធ សុវណ្ណ | ប្រធានសហព័ន្ធសហជីពដើម្បីកម្មករ | សមាជិក |
១១. | លោក រ័ត្ន មីនា | ប្រធានសហព័ន្ធសហជីពជាតិនៃឧស្សាហកម្ម វាយនភណ្ឌ កាត់ដេរកម្ពុជា | សមាជិក |
១២. | លោក ឈិន សូនី | ប្រធានសហព័ន្ធសហជីពការងារសេវាកម្មកម្ពុជា | សមាជិក |
១៣. | លោក សៀង សម្បត្តិ | ប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករ | សមាជិក |
១៤. | លោក សំ សឿន | ប្រធានសហព័ន្ធសហជីពដើម្បីសិទ្ធិការងារ | សមាជិក |
១៥. | លោក ម៉ាន់ សេងហាក់ | អនុប្រធានសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា | សមាជិក |
១៦. | លោកស្រី កេន ឆេងឡាង | អនុប្រធានសហភាពចលនាកម្មករកម្ពុជា | សមាជិកា |
១៧. | លោក គឹម ចាន់សំណាង | អនុប្រធានសហភាពសិទ្ធិកម្មករកម្ពុជា | សមាជិក |
គ. តំណាងអង្គការវិជ្ជាជីវៈរបស់និយោជក |
|||
១. | លោកឧកញ៉ាបណ្ឌិត ណាង សុធី | អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា | អនុប្រធាន |
២. | លោកឧកញ៉ា វ៉ាន់ ស៊ូអៀង | ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា និងជាប្រធានសមាគមរោងចក្រកាត់ ដេរនៅកម្ពុជា | សមាជិក |
៣. | ឯកឧត្តម ងួន ម៉េងតិច | អគ្គនាយកនៃសភាពាណិជ្ជកម្មកម្ពុជា | សមាជិក |
៤. | លោកឧកញ៉ា លី ឃុនថៃ | ប្រធានសមាគមស្បែកជើងកម្ពុជា | សមាជិក |
៥. | លោកឧកញ៉ា គង់ សាង | អនុប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា | សមាជិក |
៦. | កញ្ញា សាន់ដ្រា ដាមីកូ | អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា | សមាជិកា |
៧. | លោក អ៊ីនចយ ហូ | អនុប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា | សមាជិក |
៨. | លោក រ៉ូបឺត វ៉ាង | អនុប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា | សមាជិក |
៩. | លោក ប៉ិច បូឡែន | អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា | សមាជិក |
១០. | លោក ខេង លូ | អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា | សមាជិក |
១១. | លោក កាំង ម៉ូនីកា | អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា | សមាជិក |
១២. | លោក យក់ សេដ្ឋា | តំណាងគណៈកម្មាធិការធនធានមនុស្សនៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា | សមាជិក |
១៣. | លោកស្រី សុផាត ចាន់លក្ខិណា | តំណាងអ្នកតស៊ូមតិក្នុងវិស័យការងារនៃសមាគមសហគ្រិនស្រ្តីកម្ពុជា | សមាជិកា |
១៤. | លោក Arnaud Darc | ហេរញ្ញិកនៃសហព័ន្ធទេសចរណ៍កម្ពុជា | សមាជិក |
១៥. | អ្នកស្រី វ៉ាន់ ប៉ភីន | សមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា | សមាជិកា |
១៦. | លោក តាំង ម៉េង | សមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា | សមាជិក |
១៧. | លោក ខូវ ឆាយ | សមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា | សមាជិក |
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាមានតួនាទី និងភារកិច្ចដូចខាងក្រោម៖
- សិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រនូវរាល់កិច្ចការទាំងឡាយដែលទាក់ទងនឹងប្រាក់ឈ្នួលអប្បបរមា ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ
- សម្របសម្រួលនិងបង្កលក្ខណៈងាយស្រួលដល់ភាគីពាក់ព័ន្ធក្នុងការសិក្សាស្រាវជ្រាវ និងការប្រជុំពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមា ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ
- ផ្ដល់អនុសាសន៍អំពីប្រាក់ឈ្នួលអប្បបរមា ប្រាក់ឈ្នួល អត្ថប្រយោជន៍ផ្សេងៗ និងវិសាលភាពនៃការអនុវត្តប្រាក់ឈ្នួលអប្បបរមាជូន រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងនិងការសន្ទនាសង្គមអំពីការកំណត់ប្រាក់ឈ្នួលអប្បបរមា ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ
- អនុវត្តភារកិច្ចផ្សេងទៀតតាមការកំណត់របស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពាក់ព័ន្ធនឹងប្រាក់ឈ្នួល។
ឯកសារយោង៖
- ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា
- ប្រកាសស្តីពីការកែសម្រួលការតែងតាំងសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា