អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) រៀបចំវគ្គបណ្តុះបណ្តាលអនឡាញ ស្តីពីជំនាញទន់ (Soft Skill) សម្រាប់យុវជន

នាថ្ងៃទី24 ខែសីហា ឆ្នាំ2021 អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) រៀបចំវគ្គបណ្តុះបណ្តាលអនឡាញ ស្តីពីជំនាញទន់ (Soft Skill) សម្រាប់យុវជន។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីផ្តល់ជាចំណេះដឹងបន្ថែមដល់សិក្ខាកាមឱ្យយល់កាន់តែច្បាស់អំពីជំនាញទន់ និងអត្ថប្រយោជន៍នៃជំនាញទន់ក្នុងការដោះស្រាយបញ្ហា ការទំនាក់ទំនង និងការបំពេញការងារជាក្រុម នឹងសម្រាប់យកទៅអនុវត្តក្នុងអង្គភាព ឬកន្លែងដែលខ្លួនធ្វើការប្រកបដោយទំនុកចិត្ត។ សិក្ខាកាមចូលរួមសរុបមានចំនួន 21នាក់ ក្នុងនោះស្រី 13នាក់ ដែលជាយុវជនទើបបញ្ចប់ការសិក្សា និងកំពុងធ្វើការស្ម័គ្រចិត្តនៅតាមអង្គភាពនានា៕

Related posts

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

Admin

កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២ ឆ្នាំទី១ លើកទី២

Admin

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជក កម្មករ សម្រាប់ឆ្នាំ២០២៣។

Admin