អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

បទបង្ហាញផ្ទៃក្នុងលើគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញផ្ទៃក្នុងលើគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥ ដែលបង្ហាញដោយ លោកស្រី សុខ រំសិល មន្រ្ដីផ្នែកផែនការ និងសហប្រតិបត្តិការ នៅបន្ទប់ប្រជុំ អ.ក.ជ.ប.អ. ដែលមានសមាសភាពមកពីផ្នែកសិក្សាស្រាវជ្រាវ ផ្នែកគាំទ្រទូទៅ និងហិរញ្ញវត្ថុ និងផ្នែកផែនការ និងសហប្រតិបត្តិការ។

បទបង្ហាញនេះ មានគោលដៅសំខាន់ៗ រួមមាន៖
១.ពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
២.បង្កើនលទ្ធភាពទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
៣.លើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន និងកៀរគរធនធានពីភាគីពាក់ព័ន្ធ
៤. លើកកម្ពស់អភិបាលកិច្ចក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

ជារួមគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥ មាន
យុទ្ធសាស្រ្ដចំនួន ៤ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំពាក់ព័ន្ធដូចជា៖
១.ពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឱ្យស្របតាមតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស
២.បង្កើនលទ្ធភាពទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ប្រកបដោយសមធម៌សម្រាប់បង្កើតការងារ
៣.លើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន និងកៀរគរធនធានពីភាគីពាក់ព័ន្ធ ឱ្យចូលរួមក្នុងការអភិវឌ្ឍ និងធានានិរន្តរភាពនៃប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
៤.លើកកម្ពស់អភិបាលកិច្ចក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

Related posts

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីបើក “សិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ប្រាក់ឈ្នួលសកល ឆ្នាំ២០២០-២០២១” របស់អង្គការអន្តរជាតិខាងការងារ ILO តាមប្រព័ន្ធអនឡាញ

Admin

សិក្ខាសាលាចែករំលែកចំណេះដឹងស្តីអំពី International Standard Industrial Classification (ISIC) Rev. 4

Admin

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

Admin