អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

គម្រោងប្រឹក្សាគោលនយោបាយវិស័ការងារ ឆ្នាំ២០២៣-២០២៥

រាជធានីភ្នំពេញ នាថ្ងៃទី២៦ ដល់២៧ ខែមេសា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ប្រតិភូសេវាការងារ និងមុខរបរកូរ៉េ Korea Labor and Employment Service (KLES) របស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានរៀបចំសិក្ខាសាលា និងពីធីចុះហត្ថលេខាជាផ្លូវការលើឯកសារកិច្ចព្រមព្រៀងការអនុវត្ត (Implementing Arrangement) កម្ពុជា-កូរ៉េ ស្តីពី “គម្រោងប្រឹក្សាគោលនយោបាយវិស័យការងារ ឆ្នាំ២០២៣-២០២៥” ក្រោមអធិបតីភាព លោកជំទាវ សុវណ្ណ សុវណ្ណារតន៍ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារអនុវត្តគម្រោងនេះ និងមានការចូលរួមពីតំណាងមកពី អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា, នាយកដ្ឋានអធិការកិច្ចការងារ, នាយកដ្ឋានវិវាទការងារ, នាយកដ្ឋានសហប្រតិបតិ្តការអន្តរជាតិ និងភាគីពាក់ព័ន្ធសរុបចំនួន ២៥នាក់។
គម្រោងប្រឹក្សាគោលនយោបាយវិស័ការងារ ឆ្នាំ២០២៣-២០២៥ នេះផ្តោតលើចំនុចសំខាន់ៗចំនួន៣ដូចជា៖
១. ប្រាក់ឈ្នួលអប្បបរមា
២. ការដោះស្រាយវិវាទ
៣. អធិការកិច្ចការងារ។
គម្រោងនេះផងដែរមានរយៈពេល៣ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។
លោកជំទាវរដ្ឋលេខាធិការ បានរំពឹងថានឹងទទួលបានបទពិសោធន៍ដែលរដ្ឋាភិបាលកូរ៉េ បានអនុវត្តកន្លងមក និងអនុសាសន៍ល្អៗពីការសិក្សារបស់អ្នកជំនាញការកូរ៉េ តាមរយៈការប្រឹក្សាយោបល់ សិក្ខាសាលា ទស្សនៈកិច្ចសិក្សា ហើយភាគីទាំងពីរបានប្តេជ្ញាចិត្តសហការឱ្យបានជិតស្និតដើម្បីអនុវត្តគម្រោងនេះឱ្យបានជោគជ័យក្នុងន័យបន្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យកានតែមានភាពល្អប្រសើរបន្ថែមទៀត។

Related posts

សេចក្តីថ្លែងការណ៍របស់ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

Admin

មន្រ្ដី អ.ក.ជ.ប.អ. បានធ្វើបទបង្ហាញផ្ទៃក្នុង ស្តីពី ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨

Admin

សេចក្តីជូនដំណឹង លេខ២៦/២២ ស្ដីពី​កាល​វិភាគ​នៃ​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ​ កាត់ដេរ​ ផលិត​ស្បែក​ជើង​ និង​ផលិត​ផលិត​ផល​ធ្វើ​ដំណើរ​និង​កាបូប​ សម្រាប់​ឆ្នាំ​២០២៣​

Admin