អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
Home Page 14
ប្រកាស

ប្រកាសស្ដីពីការបែងចែកម៉ោងធ្វើការក្នុងសប្ដាហ៍ដើម្បីអោយបានឈប់សំរាកបន្ថែមនារសៀលថ្ងៃសៅរ៍

Admin
ប្រកាសស្ដីពីការបែងចែកម៉ោងក្នុងសប្ដាហ៍ដើម្បីអោយបានឈប់សម្រាករសៀលថ្ងៃសៅរ៍
អនុក្រឹត្យ

អនុក្រឹត្យស្ដីពី ការកែសម្រួលមាត្រា៧ នៃអនុក្រឹត្យលេខ៤៧ អនក្រ.កប ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០០៦ ស្ដីពីសមាសភាព និងការប្រព្រឹត្តទៅនៃគណៈប្រឹក្សាការងារ

Admin
អនុក្រឹត្យកែសម្រួលមាត្រា ៧ គណៈកម្មការប្រឹក្សាការងារ
News

កិច្ចពិភាក្សាប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៤ នៅតែមិនទាន់សម្រេច ខណៈនិយោជកដាក់តួលេខ ២០១,៥ដុល្លារអាម៉េរិក, រាជរដ្ឋាភិបាលទើបបញ្ចេញតួលេខ ២០២ដុល្លារអាម៉េរិក, សហជីពស្នើតួលេខ២ផ្សេងទៀត

Admin
(ភ្នំពេញ)៖ ការបន្តពិភាក្សារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ នៅតែមិនទាន់សម្រេចនៅឡើយ ខណៈភាគីនិយោជកដាក់តួលេខ ២០១,៥ដុល្លារអាម៉េរិក, ភាគីរាជរដ្ឋាភិបាលទើបបញ្ចេញតួលេខរបស់ខ្លួនគឺ ២០២ដុល្លារអាម៉េរិក រីឯភាគីសហជីពបានស្នើតួលខ២ផ្សេងទៀត គឺទី១តួលេខ ២០៤ដុល្លារអាម៉េរិក និងទី២តួលេខ ២១៣ដុល្លារអាម៉េរិក។ បើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសរុបមានចំនួន១៩លើក ដែលរួមមាន៖ កិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន៨លើក, កិច្ចប្រជុំទ្វេភាគីចំនួន២លើក
News

អ.ក.ជ.ប.អ. បានទទួលជំនួបពិភាក្សា របស់ក្រុមបេសកកម្មអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច អាស៊ានបូក៣ (AMRO)

Admin
នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោក ប្រុញ សុភាណា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ស្តីទី) តំណាង ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ បានដឹកនាំមន្ត្រីជំនាញ ទទួលជំនួបពិភាក្សា របស់ក្រុមបេសកកម្មអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច អាស៊ានបូក៣ (AMRO) ដឹកនាំដោយ លោកបណ្ឌិត Jinho Choi នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានសមាសភាពចូលរួមពីតំណាង
News

តួលេខនៃការចរចាប្រាក់ឈ្នួលមិនទាន់មានការប្រែប្រួល ដោយសហជីពនៅតែប្រកាន់ជំហរ២១៥ដុល្លារ និយោជកក៏នៅតែ២០១ដុល្លារដដែល

Admin
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ ឱ្យបានជ្រាបថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួនចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង ១២:៤៥នាទីរសៀល ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤។ គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសរុបមានចំនួន១៥លើក ដែលរួមមានកិច្ចប្រជុំជាលក្ខណៈទ្វេភាគី និងត្រីភាគីចំនួន៩លើក