អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញផ្ទៃក្នុង ស្តីពី គោលនយោបាយជាតិមុខរបរ និងការងារឆ្នាំ២០១៥-២០២៥…

នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញផ្ទៃក្នុង ស្តីពី គោលនយោបាយជាតិមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ដែលបង្ហាញដោយ លោក និន វុទ្ធី អនុប្រធានការិយាល័យគតិយុត្ត និងសហប្រតិបត្តិការ។

បទបង្ហាញនេះបានប្រព្រឹត្តទៅនៅបន្ទប់ប្រជុំ អ.ក.ជ.ប.អ. ដែលបានចែករំលែកអំពី គោលដៅសំខាន់ៗ របស់គោលនយោបាយជាតិមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ រួមមាន៖

១. បង្កើនឱកាសការងារសមរម្យជូនប្រជាពលរដ្ឋ និង
មានផលិតភាពការងារខ្ពស់ តាមរយៈការផ្តល់ការងារជូនប្រជាពលរដ្ឋ
២. ជម្រុញការអភិវឌ្ឍជំនាញបច្ចេកទេស និងធនធានមនុស្ស
៣. ការពង្រឹងអភិបាលកិច្ចទីផ្សារការងារ និងការពង្រឹងការអនុវត្តលក្ខខណ្ឌការងារកាន់តែប្រសើរ
៤. ក្រុមគោលដៅដល់ដែលទទួលផលមាន កម្មករនិយោជិត, សិស្សនិស្សិត, មន្ត្រីរាជការ និងក្រុមជនងាយរងគ្រោះ។

ជារួមគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ មាន
វិធានការគោលនយោបាយចំនួន ៥២ សកម្មភាពដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំពាក់ព័ន្ធដូចជា៖ បង្កើនឱកាសការងារ, ជំនាញបច្ចេកទេស
គាំទ្រ និងលើកកម្ពស់សហគ្រាស ធន់តូច និងមធ្យម, ការផ្សព្វផ្សាយច្បាប់ស្តីពីការងារ និងបទប្បញ្ញាតិផ្សេៗដែលពាក់ព័ន្ធ, ការផ្តល់ជំនាញទន់ដល់សិស្ស និស្សិត សិក្ខាកាម កម្មករនិយោជិត, ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់ជនងាយរងគ្រោះ ជនក្រីក្រ ជនពិការ កុមារកំព្រា, ពង្រឹងសុខុដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈយន្តការរបស់អធិការការងារ, ពង្រឹងប្រសិទ្ធភាពនៃច្បាប់ស្តីពីការងារ តាមរយៈការធ្វើវិសោធនកម្ម និងការកសាងប្រព័ន្ធកំណត់ប្រាក់ឈ្នួលដែលរឹងមាំ និងមានសត្យានុម័ត តាមរយៈ ការពិនិត្យ និងការវាយតម្លៃប្រចាំឆ្នាំ នូវកម្រិតប្រាក់ឈ្នួលអប្បបរមា។

Related posts

ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. នៅព្រឹកថ្ងៃចន្ទនេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២០ របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

Admin

កិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំខែមីនា និងទិសដៅអនុវត្តការងារបន្ត ខែមេសា ឆ្នាំ២០២៤

Admin

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំ សិក្ខាសាលាស្តីពី “បច្ចុប្បន្នភាពសេដ្ឋកិច្ច ទីផ្សារការងារ និងប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា” និង “ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ”

Admin