អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

ផ្នែកសិក្សាស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំវគ្គបណ្តុះបណ្តាលអនឡាញ ស្តីពីយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា

នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ផ្នែកសិក្សាស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំវគ្គបណ្តុះបណ្តាលអនឡាញ ស្តីពីយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីផ្តល់ជាចំណេះដឹងបន្ថែមដល់សិក្ខាកាមឱ្យយល់កាន់តែច្បាស់អំពីគោលការណ៍គ្រឹះក្នុងការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លក្ខណៈវិនិច្ឆ័យក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា ពេលវេលានៃការពិភាក្សាប្រាក់ឈ្នួលអប្បបរមា និងយល់ច្បាស់អំពីអត្ថប្រយោជន៍ផ្សេងៗដែលកម្មករនិយោជិតនឹងទទួលបាននៅកម្ពុជា។ សិក្ខាកាមចូលរួមសរុបមានចំនួន ១៦នាក់ ក្នុងនោះស្រី ៩នាក់ ដែលជាយុវជនទើបបញ្ចប់ការសិក្សា និងកំពុងធ្វើការស្ម័គ្រចិត្តនៅតាមអង្គភាពនានា៕

Related posts

សេចក្តីជូនដំណឹង លេខ ០០៨/២៣ ក.ប/ស.ជ.ណ.អ.ធ.ក របស់ក្រសួងការងារនិងបណ្តុះវិជ្ជាជីវៈ ស្តីពីការអនុវត្តការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

Admin

កិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៤

Admin

អ.ក.ជ.ប.អ. បានទទួលជំនួបពិភាក្សា របស់ក្រុមបេសកកម្មអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច អាស៊ានបូក៣ (AMRO)

Admin