អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំ សិក្ខាសាលាស្តីពី “ការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព”

ថ្ងៃសុក្រ ១៤ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ពេលព្រឹកវេលាម៉ោង ៧:០០-១១:០០ ធ្វើនៅវិទ្យាស្ថាន បច្ចេកទេសឧស្សាហកម្ម (ITI) អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមា បានសហការ ជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងសហភាព សហព័ន្ធយុវជន កម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានការរៀបចំសិក្ខាសាលាស្ដីពី «ការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព» ដែលមាន និស្សិតចូលរួមចំនួន ១០៧នាក់។
គណៈធិបតី និងសមាសភាពគ្រូឧទ្ទេសរួមមាន៖
១.ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកវិទ្យាឧស្សាហកម្ម (ITI)
២.លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃ NEA
៣.លោក ខាន់ គឹមហួន ប្រធានការិយាល័យប្រមូល និងគ្របគ្រងទិន្នន័យ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
សិក្ខាសាលានេះរៀបចំឡើងដើម្បីបង្កើនចំណេះដឹងដល់សិស្ស-និស្សិត រួមមាន៖
១.បច្ចុប្បន្នភាពសេដ្ឋកិច្ច ទីផ្សារការងារ ប្រាក់ឈ្នួល និងប្រាក់ឈ្នួលអប្បបរមា នៅកម្ពុជា
២.បច្ចុប្បន្នភាពអំពីការវិវឌ្ឍន៍ និងយន្តការនៃការកំណត់ប្រាក់ឈ្នួលនៅកម្ពុជា
៣.បង្កើនចំណេះដឹងអំពី ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ ដល់សិស្ស-និស្សិត ដែលមានចំណាប់អារម្មណ៍ ឬកំពុងសិក្សាមុខជំនាញពាក់ព័ន្ធ
៤.ព្រមទាំងចែកជូននូវសៀវភៅព្រឹត្តប័ត្រព័ត៌មានរបស់ក្រសួងការងារ និងបណ្តាលវិជ្ជាជីវៈផងដែរ។

Related posts

អ.ក.ជ.ប.អ. បានទទួលជំនួបពិភាក្សា របស់ក្រុមបេសកកម្មអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច អាស៊ានបូក៣ (AMRO)

Admin

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេសជូនដល់កម្មករនិយោជិត

Admin

វគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងស្ដីពីវិធីសាស្ត្រសរសេររបាយការណ៍ និងការរៀបចំលិខិតរដ្ឋបាល

Admin