អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

Month : ខែ​ធ្នូ 2021

ព័ត៌មានសង្ខេបជាតិ និងអន្តរជាតិប្រចាំថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១

Admin
...

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីបើក “សិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ប្រាក់ឈ្នួលសកល ឆ្នាំ២០២០-២០២១” របស់អង្គការអន្តរជាតិខាងការងារ ILO តាមប្រព័ន្ធអនឡាញ

Admin
រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីបើក “សិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ប្រាក់ឈ្នួលសកល ឆ្នាំ២០២០-២០២១” របស់អង្គការអន្តរជាតិខាងការងារ ILO តាមប្រព័ន្ធអនឡាញ (ភ្នំពេញ)៖ ថ្លែងក្នុងពិធីបើក សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ប្រាក់ឈ្នួលសកល ឆ្នាំ២០២០-២០២១ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា កម្ពុជាបានបន្តដំឡើងប្រាក់ឈ្នួលអប្បបរមាពីរឆ្នាំជាប់គ្នានៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ខណៈប្រទេសក្នុងតំបន់ និងប្រទេសប្រកួតប្រជែងជាមួយកម្ពុជាបានពន្យារពេល ឬមិនបានផ្តល់ឱកាសឱ្យមានការជជែកចរចាប្រាក់ឈ្នួលអប្បបរមានោះឡើយ នៅក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។ ការដំឡើងនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធានា និងរក្សាស្ថិរភាពជីវភាពរបស់កម្មករនិយោជិត ដោយឈរលើអភិក្រមនៃការវាយតម្លៃ តុល្យភាពរវាងផលប៉ះពាល់ជាអវិជ្ជមាន ដល់សង្គម-សេដ្ឋកិច្ច និងការងារ ទៅនឹងនិរន្តរភាពនៃរោងចក្រ សហគ្រាស និងការការពារប្រាក់ចំណូលរបស់កម្មករនិយោជិត និងគ្រួសារ ដែលស្របតាមអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារ ILO។ សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយរបាយការណ៍ប្រាក់ឈ្នួលសកល ឆ្នាំ២០២០-២០២១” មានគោលបំណង ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង និងធ្វើបច្ចុប្បន្នភាពព័ត៌មានបន្ថែមអំពីការវិវឌ្ឍន៍នៃប្រព័ន្ធប្រាក់ឈ្នួលអប្បបរមានៅក្នុងតំបន់ ព្រមទាំងវិធីសាស្រ្តក្នុងការពង្រឹងស្ថាប័នទីផ្សារការងារ និងការរៀបចំគោលនយោបាយប្រាក់ឈ្នួលប្រកបដោយប្រសិទ្ធភាពក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ គួររំលឹកផងដែរថា......

ញត្តិគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត

Admin
ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា យើងខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត។ ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាយុវជនជំនាន់ថ្មី និងជាឥស្សរជនថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើមមួយរូបរបស់កម្ពុជា ដែលមានអត្តចរិកថ្លៃថ្នូរ សុភាពរាបសារ រួសរាយរាក់ទាក់ ទន់ភ្លន់ប៉ុន្តែម៉ឹងម៉ាត់ ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ទាំងផ្នែករដ្ឋបាលសាធារណៈ នយោបាយ សេដ្ឋកិច្ច ទំនាក់ទំនងការទូត និងយុទ្ធសាស្រ្តយោធា ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ ដែលទទួលបានការកោតសរសើរ និងការគោរពស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ហើយបាន និងកំពុងចូលរួមដោយផ្ទាល់យ៉ាងសកម្មក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ តាមរយៈលក្ខណៈសម្បត្តិ ស្នាដៃ និងប្រវត្តិដ៏ល្អប្រសើររបស់ ឯកឧត្តម ហ៊ុន ម៉ាណែត យើងខ្ញុំទាំងអស់គ្នាមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ពិតជាឥស្សរជនដែលស័ក្តិសមបំផុត ជាអនាគតនាយករដ្ឋមន្រ្តី......