អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

Month : ខែ​មករា 2017

កិច្ចប្រជុំគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ

bun
នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដើម្បីពិភាក្សានីតិវិធីនៃការបន្តលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស ក្នុងការដាក់ចេញនូវវិធានការ និងរៀបចំផែនការសកម្មភាពមួយចំនួនដើម្បីឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតដល់ការផ្តល់កិច្ចគាំពារ និងសេវាគ្រាំទ្រចំាបាច់នានា ដល់បងប្អូនពលករ អាចបន្តស្នាក់នៅ និងធ្វើការដោយស្របច្បាប់ នៅប្រទេសថៃ ជាពិសេសក្នុងដំណាក់កាលនៃវិបត្តិកូវិដ ១៩នេះ។ ដោយមានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ពលករទេសន្តរប្រវេសន៍ (ខេត្តសាមុតសាខន) រដ្ឋាភិបាលថៃ បានអនុញ្ញាតឱ្យពលករបរទេសគ្មានឯកសារ មកចុះឈ្មោះក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីបានសិទ្ធិស្នាក់នៅ និងធ្វើការនៅប្រទេសថៃបណ្ដោះអាសន្ន ដែលការចុះឈ្មោះនេះ ចាប់ពីថ្ងៃ១៥ ខែមករា ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។ ក៏ប៉ុន្តែរាជរដ្ឋាភិបាលថៃ នឹងដាក់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះពលករបរទេសដែលឆ្លងដែនខុសច្បាប់ចូលក្នុងប្រទេសថៃ។ ប៉ុន្តែទោះបីជាយ៉ាងណាក៌ដោយ រាជរដ្ឋាភិបាលថៃក៏មិនទាន់បញ្ជាក់ពីវិធានការនេះថាយ៉ាងណានោះឡើយ។ យោងតាមរបាយការណ៍នៃការធ្វើការជំរឿនរបស់អាជ្ញាធរថៃ គិតត្រឹមថ្ងៃថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ មានពលករកម្ពុជាចំនួន ១២៦,១៧២ នាក់ (ក្នុងនោះពលករមាននិយោជក មានចំនួន ១១០,៧៥៦នាក់ និងពលករមិនមាននិយោជក......

NEA ជួយចុះឈ្មោះស្វែងរកឱកាសផ្គូផ្គងការងារជូនកម្មករនិយោជិតដែលបាត់បង់ការងារ

bun
(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំកម្លាំងជួយចុះឈ្មោះស្វែងរកឱកាសផ្គូផ្គងការងារជូនកម្មករនិយោជិតបាត់បង់ការងារ ដែលធ្លាប់ធ្វើការនៅក្រុមហ៊ុន ឌីកនើធី នីតធើរ លីមីធីត និងអ៊ីខូ បេស ហ្វេកធើរី។ បេសកកម្មចុះឈ្មោះនេះត្រូវបានសហការអនុវត្តក្នុងឱកាសដែលក្រុមការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញាបានចុះទៅបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិតទាំងអស់ដោយផ្ទាល់ដៃ នៅក្នុងបរិវេណសាលាខេត្តកណ្តាល។ ការចុះឈ្មោះស្វែងរកការងារ និងការត្រៀមឱកាសការងារជាច្រើនកន្លែងជូនបងប្អូនកម្មករនិយោជិត តាមវិស័យនានា គឺជាអន្តរាគមន៍ផ្នែកទីផ្សារការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាស និងជម្រើសការងារថ្មីស្របតាមលក្ខខណ្ឌ តម្រូវការ និងសមត្ថភាពផ្ទាល់ខ្លួនរបស់បងប្អូនកម្មករដែលមានបំណងចង់ចូលធ្វើការ។ បងប្អូនកម្មករចំនួន ១,១២៩នាក់ ដែលធ្លាប់បម្រើការងារ និងរងផងប៉ះពាល់ខាងលើនេះ នឹងត្រូវបានសាកសួរ ផ្តល់ព័ត៌មានអំពីការងារ និងការសម្រេចចិត្តចុះឈ្មោះរកការងារ តាមរយៈការសម្របសម្រួលរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ គួររំលឹកថា ការបើកប្រាក់ឈ្នួល ប្រាក់អត្ថប្រយោជន៍ផ្សេងៗ និងការជួយចុះឈ្មោះស្វែងរកឱកាសការងារថ្មី ជូនដល់បងប្អូនកម្មករនិយោជិត ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន ឌីកនើធី នីតធើរ លីមីធីត និងអ៊ីខូ បេស ហ្វេកធើរី......