អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

សិក្ខាសាលាស្ដីពី «ការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត» នៅសាកលវិទ្យាល័យកម្ពុជា (UC)

កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានសហការជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) រៀបចំសិក្ខាសាលាស្ដីពី «ការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត» នៅសាកលវិទ្យាល័យកម្ពុជា (UC) ដែលមាននិស្សិតចូលរួមសរុបចំនួន ១០០នាក់។
ក្នុងសិក្ខាសាលានេះនិស្សិតនឹងទទួលបាន៖
១. បច្ចុប្បន្នភាពតំរូវការជំនាញរបស់និយោជក និងឱកាសការងារតាមវិស័យនីមួយៗ
២. បច្ចុប្បន្នភាពអំពីការវិវឌ្ឍ និងយន្តការនៃការកំណត់ប្រាក់ឈ្នួលនៅកម្ពុជា
៣. បង្កើនចំណេះដឹងអំពី ការត្រៀមខ្លួនចូលទីផ្សារការងារ និងលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារបស់ សិស្ស-និស្សិត ដែលមានចំណាប់អារម្មណ៍ ឬកំពុងសិក្សាមុខជំនាញពាក់ព័ន្ធ
៤. និងចែកជូននូវ ព្រឹត្តិបត្រព័ត៌មាន ស្តីពីទស្សវិស័យតម្រូវការជំនាញ និងការងារសម្រាប់យុវជន ផងដែរ។

Related posts

វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្ដីលើការប្រើប្រាស់កម្មវិធី Kobo Toolbox

Admin

អ.ក.ជ.ប.អ. បានទទួលជំនួបពិភាក្សា របស់ក្រុមបេសកកម្មអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច អាស៊ានបូក៣ (AMRO)

Admin

កិច្ចប្រជុំ «ច្រកចេញ-ចូលតែមួយ» នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា (ក.អ.ក.)

Admin