អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

ឯកឧត្តម ប្រុញ សុភាណា​ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានដឹកនាំក្រុមការងារ និងចូលរួមវាគ្មិនកិត្តិយសនៃសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពី «ស្ថានភាព នៃការងាយរងគ្រោះកម្ពុជា និងផលប៉ះពាល់នៃការចាកចេញលើវិស័យ ចម្បងៗ ពិសេសផ្នែកឧស្សាហកម្មវាយនភណ្ឌ»

កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប្រុញ សុភាណា​ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានដឹកនាំក្រុមការងារ និងចូលរួមវាគ្មិនកិត្តិយសនៃសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពី «ស្ថានភាព នៃការងាយរងគ្រោះកម្ពុជា និងផលប៉ះពាល់នៃការចាកចេញលើវិស័យ ចម្បងៗ ពិសេសផ្នែកឧស្សាហកម្មវាយនភណ្ឌ» រៀបចំដោយក្រសួងផែនការក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គណៈកម្មាធិការជាតិសម្រាប់ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច(គ.ច.ក.អ.ត.) ដែលមានសមាសភាពចូលរួមពី សមាជិកក្រុមការងារ បច្ចេកទេស នៃគ.ច.ក.អ.ត., តំណាងមន្ទីររាជ-ធានីពាក់ព័ន្ធ, តំណាងវិស័យឯកជន, អង្គការក្រៅរដ្ឋាភិបាល និងតំណាងសកលវិទ្យាល័យ ប្រមាណជា៩០រូប។

Related posts

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

bun

សេចក្តីថ្លែងការណ៍របស់ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

Admin

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាលើកទី៣

Admin