អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាលើកទី៤

កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ តំណាងភាគីកម្មករនិយោជិត បានស្នើតួលេខកំណើន ៣ ផ្សេងគ្នាគឺ ៦ដុល្លារអាម៉េរិក, ៧ដុល្លារអាម៉េរិក និង ១០ដុល្លារអាម៉េរិក  រីឯតំណាងភាគីនិយោជក បានស្នើរក្សាតួលេខកំណើនចំនួន ២ដុល្លារអាម៉េរិកដដែល

(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំត្រីភាគីរបស់ខ្លួន ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។

គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ១១លើក រួមមាន កិច្ចប្រជុំត្រីភាគីចំនួន ៤លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន ៤លើក និងតំណាងភាគីនិយោជកចំនួន ៣លើក។

ភាគីទាំងពីរបានបន្តពន្យល់គ្នាទៅវិញទៅមកនូវគោលជំហររបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ ហើយជាមួយគ្នានេះ តំណាងភាគីរាជរដ្ឋាភិបាល បានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។

ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត បានស្នើតួលេខកំណើនរបស់ខ្លួនចំនួនបីផ្សេងគ្នា គឺតួលេខកំណើន ៦ដុល្លារអាម៉េរិក, ៧ដុល្លារអាម៉េរិក និង ១០ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក ព្រមទាំងភ្ជាប់ជូននូវសំណើចំនួន ៧ចំណុច ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីពិចារណាដោះស្រាយ។ ដោយឡែក តំណាងភាគីនិយោជក បានស្នើរក្សាតួលេខកំណើនចំនួន ២ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក ហើយនឹងដាក់សំណើមួយចំនួន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។

អង្គប្រជុំបានឯកភាពគ្នាកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំត្រីភាគីចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២:០០នាទីរសៀល៕

#MLVT #HENGSour

Related posts

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមជាអធិបតីភាពក្នុងកិច្ចពិភាក្សារៀបចំដោយសភាអាជីវកម្មអន្តរជាតិ ដើម្បីពន្យល់ និងលើកកម្ពស់ការយល់ដឹងអំពីប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា និងហេតុផលសេដ្ឋកិច្ច និងសង្គមនៅពីក្រោយការកំណត់ប្រាក់ឈ្នួលអប្បបរមា

Admin

សិក្ខាសាលាចែករំលែកចំណេះដឹងស្តីអំពី International Standard Industrial Classification (ISIC) Rev. 4

Admin

កិច្ចប្រជុំវាយតម្លៃកម្មវិធីសិក្ខាសាលា និងសិក្សាកិច្ចសហការបន្តរវាង អ.ក.ជ.ប.អ. និងសាកលវិទ្យាល័យកម្ពុជា

Admin