អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញចែករំលែកចំណេះដឹងគោលនយោបាយជាតិស្តីពី ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥

នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញចែករំលែកចំណេះដឹងគោលនយោបាយជាតិស្តីពី ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលបង្ហាញដោយ លោក ទុយ ភារុន នៅបន្ទប់ប្រជុំ អ.ក.ជ.ប.អ. ដែលមានសមាសភាពចូលរួមពីមន្រ្ដី អ.ក.ជ.ប.អ. និងមន្រ្ដីស្ម័គ្រចិត្ត។

បទបង្ហាញបានចែករំលែកអំពី គោលដៅសំខាន់ៗ របស់គោលនយោបាយជាតិ ស្តីពី ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ រួមមាន៖
១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
២.ការកសាងទំនុកចិត្ត និង ភាពជឿជាក់លើប្រព័ន្ធឌីជីថល
៣.ការកសាងពលរដ្ឋឌីជីថល
៤.ការកសាងរដ្ឋាភិបាលឌីជីថល
៥.ការជំរុញធុរកិច្ចឌីជីថល។

ជារួមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ មានវិធានការគោលនយោបាយ ចំនួន ៥ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំ និងចូលរូមពាក់ព័ន្ធដូចជា៖
១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់បរិវត្តកម្មឌីជីថល៖ ការតភ្ជាប់ឌីជីថល, ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ និង ប្រព័ន្ធទូទាត់សងប្រាក់ឌីជីថល, និងឡូហ្ស៊ីស្ទិក និង ការដឹកជញ្ជូនគោលដៅចុងក្រោយ
២. ការកសាងទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធឌីជីថល៖ ការរៀបចំក្របខណ្ឌច្បាប់ និងការពង្រឹងការគ្រប់គ្រងសន្តិសុខសាយប័រ
៣. ការកសាងពលរដ្ឋឌីជីថល៖ ភាពជាអ្នកដឹកនាំឌីជីថល, បណ្តុំធនធានមនុស្សដែលមានទេពកោសល្យឌីជីថល, និងពលរដ្ឋឌីជីថល ទាំងនៅក្នុងវិស័យសាធារណៈ និងវិស័យឯកជន និងជ្រៀតដល់កម្រិតសហគមន៍មូលដ្ឋាន
៤. ការកសាងរដ្ឋាភិបាលឌីជីថល៖ រដ្ឋាភិបាល និងសេវាសាធារណៈឌីជីថល តាមរយៈការបន្តផ្តល់ភាពជាម្ចាស់ និងការទទួលខុសត្រូវនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័នសំខាន់ៗ និងការកសាងស្តង់ដារបច្ចេកទេសរួមសម្រាប់ការអនុវត្តនៅតាមក្រសួង-ស្ថាប័ន, គន្លឹះជំរុញការអនុវត្តឌីជីថល, និងអភិបាលកិច្ចផ្អែកលើទិន្នន័យ
៥. ការកាត់បន្ថយផលប៉ះពាល់៖ បញ្ចៀស, កាត់បន្ថយ និងដោះស្រាយផលប៉ះពាល់នានាទៅលើសេដ្ឋកិច្ច និងសង្គមដែលអាចបង្កឡើងដោយរបត់ថ្មីនៃបរិវត្តកម្មឌីជីថល។

Related posts

មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំវគ្គបណ្ដុះបណ្ដាលស្តីពី ការរៀបចំមុខងារសាធារណៈរបស់រដ្ឋ

Admin

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅអនុវត្តការងារបន្ត ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ប្រុញ សុភាណា អគ្គលេខាធិការស្តីទី

Admin

វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ជាវិស័យទ្រទ្រង់សេដ្ឋកិច្ច និងនាំចេញសំខាន់ជាងគេរបស់កម្ពុជា

Admin