អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញចែករំលែកចំណេះដឹង ស្តីពី គោលនយោបាយពាក់ព័ន្ធនឹងប្រាក់ឈ្នួលអប្បបរមា

ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញចែករំលែកចំណេះដឹង ស្តីពី គោលនយោបាយពាក់ព័ន្ធនឹងប្រាក់ឈ្នួលអប្បបរមា ដែលបង្ហាញដោយ លោក និន វុទ្ធី នៅអគារទីស្ដីការក្រសួងការងារ ដែលមានសមាសភាពចូលរួមពីមន្រ្ដីផ្នែកផែនការ និងសហប្រតិបត្តិការ និងមន្រ្ដីស្ម័គ្រចិត្តចំនួន ១៦រូប។

បទបង្ហាញបានចែករំលែកអំពី គោលនយោបាយ ក្របខណ្ឌគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ ដែលពាក់ព័ន្ធរួមមាន៖
ការកំណត់ប្រាក់ឈ្នួលអប្បបរមា, ការលើកកម្ពស់លក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករនិយោជិត, ការពង្រីកអភិបាលកិច្ចការងារ, ភាពប្រកួតប្រជែង និងការរក្សាបាននូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

ជាលទ្ធផលគោលនយោបាយពាក់ព័ន្ធនឹងប្រាក់ឈ្នួលអប្បបរមា គឺចង់បង្ហាញអំពីទិសដៅ និងវិសាលភាព នៃការអនុវត្ត, ក្រុមគោលដៅ ដែលទទួលផលប្រយោជន៍ និងលទ្ធផលសម្រេចបានតាមរយៈរបាយការណ៍, ក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ នៃសូចនាករនីមួយៗ និងការបង្ហាញនូវវីដេអូកិច្ចសម្ភាសន៍ អំពីសមិទ្ធផលការងារ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ ជូនមន្ត្រីស្ម័គ្រចិត្តផងដែរ។

Related posts

មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញផ្ទៃក្នុង ស្តីពី គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០២១៥-២០២៥

Admin

សេចក្ដីជូនដំណឹង ស្ដីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរាជរដ្ឋាភិបាល (លើកទី៦៨)

Admin

សេចក្តីជូនដំណឹង លេខ២៦/២២ ស្ដីពី​កាល​វិភាគ​នៃ​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ​ កាត់ដេរ​ ផលិត​ស្បែក​ជើង​ និង​ផលិត​ផលិត​ផល​ធ្វើ​ដំណើរ​និង​កាបូប​ សម្រាប់​ឆ្នាំ​២០២៣​

Admin